ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ជិះ​ម៉ូតូ​​គេច​រថយន្ត​ទៅ​បុក​ក្បាល​របាំង​​ចែក​ផ្លូវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ផង​នោះ​ជ្រុល​​ទៅ​បុក​ក្បាល​​របាំង​​ចែក​ផ្លូវ បណ្តាល​​ឱ្យ​ដួល​ច្រងាប់​ច្រងិល​រង​របួស​​រលាត់​ដៃ​ជើង​តិច​តួច​​ទាំង​៣​​នាក់​ ​កាល​ពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​១ សីហា តាម​មហាវិថី​​សហ​ព័ន្ធ​រុស្ស៊ី​ចំណុច​ស្តុប​វត្ត​នា​គវ័ន ស្ថិត​ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​៣ ​​ខណ្ឌ​​ទួលគោក ។

បើ​តាម​សម្តី​​ជន​រងគ្រោះ​ដែល​ព្យាយាម​​មិន​ប្រាប់​ឈ្មោះ​ឱ្យ​ដឹង​​ថា ​មុន​ពេល​កើតហេតុ​ពួក​​គេ​ទាំង​បី​នាក់​ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខ្មៅ តាម​បណ្តោយ​មហាវិថី​​សហ​ព័ន្ធ​​រុស្ស៊ី​ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​​ខាង​លើ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បើក​កៀរ​ម៉ូតូ​របស់​គេ ទើប​​ពួកគេ​គេច​ក៏​​ជ្រុល​ទៅ​បុក​ក្បាល​​របាំង​​ចែក​ផ្លូវ បណ្តាល​ឱ្យ​​ដួល​រង​របួស​តែ​ម្តង​។

​ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​​របស់​ជន​រង​គ្រោះ​​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានីភ្នំពេញ ។ ជា​រៀង​រាល់​យប់​តែង​តែ​មាន​អ្នក​បើក​បរ​ស្រវឹង​បុក​​របាំង​​ចែក​ផ្លូវ ​បើ​មិន​រថយន្ត​បុក​ក៏​មាន​ម៉ូតូបើក​បុ​កដែរ ​ដូច​ជា​ដាក់​វេន​គ្នា​អ៊ីចឹង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕