ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​អធិ​ការ​ស្តី​ទី​​ និង​​​សាម​ណេរ​3​អង្គ​​ចេញ​ពី​វត្ត​ក្រោយ​ផ្ទុះ​បាតុ​កម្ម​

13 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង ៖​​ ​បា​តុ​កម្ម​​មួយ​ឈុត​​របស់​​ប្រជា​ពល​រដ្ឋ​​​ដែល​បណ្តេញ​ចៅ​អធិ​ការ​វត្ត​ស្តី​ទី​​នាម​សុខ ដា ឱ្យ​ចេញ​ពីវ​ត្ត​​នាគ​រង្សី​ ស្ថិត​ក្នុង​ភូមិ​​ក្តី​ដួង ឃុំ​រោង​ដំរី ស្រុក​បា​ភ្នំ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា កន្លង​មក​ គឺ​បាន​ទទួល​ជោគ​ជ័​យ​ហើយ​ដោយ​​ចៅ​អធិ​ការ​ រួម​នឹង​សាម​ណេរ​៣​​អង្គ​ទៀត​បាន​ភៀស​ខ្លួន​ចេញ​ពី​វត្ត​​នាគ​រង្សី ​នាវេលា​ម៉ោង​៨​យប់​​​ថ្ងៃ​​ដដែល​នោះ ដោយ​សារ​មិន​អាច​​ពន្លត់​​​ភ្លើង​​កំហឹង​របស់​ប្រជា​ពល​រដ្ឋ​​​ទាំង​៧​ភូមិ​បាន​​ ។

ការ​ផ្ទុះ​អធិ​ករ​ណ៍​​​រហូត​លើក​គ្នា​​ធ្វើ​​បាតុ​កម្ម​បណ្តេញ​ចៅ​អធិ​ការ​ស្តី​ទី​​ចេញ​ពី​វត្ត​នេះ​​ ដោយ​សារ​​ប្រជា​ពល​រដ្ឋ​​បាន​ចោទ​​ចំនួន​៤​ចំណុច​ និង​មាន​សាក្សី​​ជា​ច្រើន​នាក់​​​បាន​ឃើញ​​សកម្ម​ភាព​​ប្រាស​​​ចាក​វិន័យខុស​ពី​ពុទ្ធ​ប្ប​ញ្ញត្តិ​​ជា​ហេតុ​នាំ​​ឱ្យ​ដាច់​អាបត្តិ​ ឬ​បរាជិក ។ តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា សង្ឃ​ទាំង​៤​អង្គ​បាន​​ភៀស​ខ្លួន​ទៅ​វត្ត​​អង្គព័ន្ធ​​ ហើយ​​ត្រូវ​សមត្ថ​កិច្ច​នាំ​​ទៅ​គង់​នៅ​វត្ត​​សិរីសារ​ពេជ្រ​ ហៅ​តាគោក ។

បន្ទាប់​ពី​សង្ឃ​ទាំង៤​អង្គ​​​​និមន្ត​ចាក​ចេញ​ពី​វត្ត​ទាំង​យប់​បាត់​ទៅ​ នៅ​ថ្ងៃទី​៣១ កក្កដា ប្រជា​ពល​រដ្ឋ​​ក្មេង​ ចាស់ ប្រុស ស្រី ​គណៈ​កម្ម​ការ​​ អាចារ្យ​​វត្ត​​ មេ​ភូមិ មេ​ឃុំ រួម​នឹង​កម្លាំង​​សមត្ថ​កិច្ច​​​ផង​ បាន​​​ចូល​ពិនិត្យ​​ឆែក​ឆេរ​កុដិ​​រក​ឃើញ​មាន​ម្សៅ​​គ្រឿង​​សម្អាង​​ខ្លួន​ជា​ច្រើន​​កំប៉ុង និង​ស្រោម​អនា​ម័យផង​ ។ ចំណែក​​នៅ​លើ​សាលា​ឆាន់​​មាន​ទ្រុង​​ចិញ្ចឹម​​មាន់ និង​មាន​មាន់​ងាប់​ស្អុយ ព្រម​ទាំង​មាន​ឆ្នាំង​​ស្ងោ​រមាន់​ដែល​នៅ​ជាប់​រោម​​មាន់​នៅ​ឡើយ និង​កំប៉ុង​ស្រា​បៀរ ។ ប្រជា​ព​លរដ្ឋ​​​ដែល​រីក​​រាយ​ ដោយ​សារ​ការ​​ចាក​ចេញ​របស់​​ចៅ​អធិ​ការ​ស្តី​ទី​​អង្គ​នេះ​ បាន​នាំ​គ្នា​បោស​សម្អាត​ដុត​​កម្ទេច​​កម្ទី​​​សេសសល់​ពី​​ការ​ប្រើ​ប្រាស់​ដែល​នៅ​ស្រកេក​ស្រកាក​ពេញ​វត្ត​​ ។

​ប្រភព​​ព័ត៌​មាន​​ពី​អាជ្ញា​ធរ​ និង​ប្រជា​ពល​រដ្ឋ​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​៣០ កក្កដា មាន​ការ​ប្រជុំ​មួ​យ​ក្នុង​វត្ត​នាគ​រង្សី ក្នុងគោល​បំណង​​​ ទី១-ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោត​​ជ្រើ​សរើស​អាចារ្យ គណៈ​កម្ម​ការ​វត្ត ដែល​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ជាង​១០០​នាក់ ទី​២-និមន្ត​ព្រះ​សង្ឃ​ថ្មី​មក​គង់​ក្នុង​វត្ត​នាគ​រង្សី​ និង​ទី​៣-​បញ្ហា​ប្រាក់​​ដែល​ភិក្ខុ ​សុខ ដា ឃុប​​ឃិត​​ជា​មួយ​អ្នក​លក់​គ្រឿង​សំណង់​ធ្វើ​ដំបូល​​ព្រះ​វិហារ​​អស់​ជិត​៣​ម៉ឺន​ដុល្លារ ប្រជា​ពល​រដ្ឋ​បាន​បដិសេធ​​​មិន​ទទួល​ដឹង​ឮ​ដោយ​​ចោទ​ថា ភិក្ខុ​អង្គ​នេះ​យក​គ្រឿង​សំណង់​វត្ត​ទៅ​ធ្វើ​វីឡា​របស់​ខ្លួន​​ដែល​នៅ​ជាប់​វត្ត​នោះ ។

នៅ​​ថ្ងៃទី​២សីហា​ ​ដែល​ត្រូវ​នឹង​ថ្ងៃ​១៥​កើត​ខែ​ទុតិយា​សាឍ គឺ​មាន​កិច្ច​ប្រជុំ​​ប្រកាស​តែង​តាំង​គណៈ​កម្ម​ការ អាចារ្យ​វត្ត​ និង​តែង​តាំង​ព្រះ​​​​ចៅ​អធិ​ការ​​ថ្មី​ផង​ដែរ ៕