ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រីស្ទៀន ស្ទូវើត និង​រូប៊ើត ផាតធី​ស៊ុន​ច្បាំង​គ្នា​ដណ្តើម​​សិទ្ធិ​ចិញ្ចឹម​ឆ្កែ​ក្រោយ​​ពេល​បែក​បាក់​ស្នេហា

13 ឆ្នាំ មុន

បន្ទាប់​ពី​​ប្រេះ​ស្រាំ​​បែក​បាក់​ស្នេហា​​តារា​សម្តែង​អាមេរិក គ្រីស្ទៀន ស្ទូវើត និង​តារា​សម្តែង​​អាមេរិក ផាត​ធី​ស៊ុន កំពុង​​ច្បាំង​​គ្នា​ដណ្តើម​​សិទ្ធិ​​ចិញ្ចឹម​ឆ្កែ​ដែល​ពួក​គេ​​ធ្លាប់​​បាន​ចិញ្ចឹម​​រួម​គ្នា ។ប្រភព​​ព័ត៌​មាន​ពី Radar Online បាន​​​ឱ្យ​ដឹង​​​ដែរ​​​ថា បន្ទាប់​ពី​រូប៊ើត​ ផាត​ធី​សុ៊ន​ ចែក​ផ្លូវ​​​ជា​មួយ​គ្រីស្ទៀន ទៅ​រស់​នៅ​រដ្ឋ​ឡូស​អែន​ជឺឡែស គាត់​បាន​សុំ​យក​ឆ្កែ​ទៅ​ជា​មួយ ក៏​ប៉ុន្តែ​​គ្រីស្ទៀន​ ពុំ​ព្រម​ឱ្យ​ទេ ហើយ​បាន​ប្រាប់​ផាត​​ធី​ស៊ុន ថា​ នាង​ចង់​សុំ​សិទ្ធិ​​ចិញ្ចឹម​​​ឆ្កែ​​មួយ​ក្បាល​នេះ​រួម​គ្នា ។

គួរ​រំ​លឹក​ដែរ​ថា តារា​សម្តែង​​អាមេរិក​​ គ្រីស្ទៀន ស្ទូវើត បានចាប់​ផ្តើម​​​មាន​ទំនាក់​ទំនង​ជា​មួយ​​តារា​សម្តែង​អាជីព រូប៊ើត ផាត​​​ធី​ស៊ុន តាំង​ពី​ឆ្នាំ​២០០៨ ហើយ​ទំនាក់​ទំនង​របស់​គេ​​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១២ តែ​ក្រោយ​​​មក​នាង​គ្រី​ស្ទៀន ​បាន​សារ​ភាព​ថា នាង​បាន​រៀប​ការ​ជា​មួយ​ចាង​ហ្វាង​​ផលិត​កម្ម​ លោក​រូប៊ើត​ ស្លែឌ័រ រួច​ហើយ ៕