ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អូតង់​​៤​នាក់​ស្លាប់​នៅ​​អាហ្វហ្គានីស្ថាន​​​

13 ឆ្នាំ មុន

ក្នុង​សេចក្តី​​ប្រកាសមួយ​កង​កម្លាំង​​​អូតង់​​នៅ​អាហ្វហ្គានីស្ថាន​​រាយការណ៍​​ថា​ទាហាន​​អូតង់​​៤​នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​គ្រាប់​បែក​​​ទាំងឡាយ​នៅអាហ្វហ្គា​នីស្ថាន​​​​កាលពី​ថ្ងៃទី​១សីហា ។​​យោងតាម​សេចក្តី​​​​ប្រកាស​​នោះ​ថា ទាហាន​​​​អូតង់​​ម្នាក់​​ស្លាប់​​ក្រោយ​ការ​ផ្ទុះ​​គ្រាប់​បែក​​​​មួយ​​គ្រាប់​​​​នៅ​ភាគ​ខាង​ត្បូង​​អាហ្វហ្គានីស្ថាន​​​​​​កាលពី​ថ្ងៃ​ទី​១សីហា ។ ​

មុននេះ​​នា​ថ្ងៃជាមួយ​គ្នា​អូតង់​​អះអាង​​​ពីការ​បាត់បង់​ទាហាន​​​ខ្លួន​២​នាក់​​ក្នុង​ការ​ផ្ទុះ​​​​​គ្រាប់​បែក​​ច្នៃមួយ​នៅភាគ​ខាង​កើត​អាហ្វហ្គា​នីស្ថាន​​​​ រួចអ្នក​បក​ប្រែភាសា​ជនជាតិអាហ្វ​ហ្គា​នី​ស្ថាន​​ម្នាក់​​ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​ផ្ទុះ​​នោះដែរ ។ ចំណែក​​​ទាហាន​អូតង់​​ម្នាក់ទៀត​​ស្លាប់​​ថ្ងៃទី១​សីហា​​​ដែរ ក្នុង​ការ​ផ្ទុះ​​គ្រាប់​​បែក​​មួយ​គ្រាប់​​នៅ​ភាគ​ខាង​ត្បូង​អាហ្វហ្គានីស្ថាន​​ ។ ការស្លាប់​​ថ្មី​​​ទាំង​នោះ​​ធ្វើ​ឱ្យ​​​ចំនួនទាហាន​បរទេស​ស្លាប់​នៅ​អាហ្វហ្គា​នីស្ថាន​​​ឡើង​ដល់​២៧០​នាក់​​​ហើយ​ចាប់​តាំង​ពីដើម​ឆ្នាំ​​​២០១២​​​នេះ​មក ៕