ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅកូរ៉េខាង​ជើង​​ស្លាប់​១២០​នាក់​

13 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​ព័ត៌​មាន​ផ្លូវ​ការ​​កូរ៉េខាង​ជើង​ KCNA  រាយការណ៍​​កាលពី​ថ្ងៃទី១សីហាថា ភ្លៀង​ធ្លាក់​​ខ្លាំង​និង​ខ្យល់​​ព្យុះ​​ដែល​វាយ​ប្រហារ​​​នា​ពេល​​ថ្មីៗ​នេះ​​លើ​ប្រទេស​កូរ៉េខាងជើង​​បណ្តាល​ឱ្យ​​​​មនុស្ស​ស្លាប់​​១១៩​នាក់​ ហើយ​មនុស្ស​​ជាង​៨៤.០០០​នាក់​​​​បាត់បង់​​​​ទីជម្រក​​​ចំណែក​​ផ្ទៃដី​​ដាំដុះ​​ប្រមាណ​ជា​៤៦​.០០០​ហិកតា​​​រង​ការ​​បំផ្លាញ​ ។​

​​នេះជា​​​ការខូចខាត​ធ្ងន់​ធ្ងរ​​បំផុត​ប្រកាស​ដោយទីភ្នាក់​ងារ​ព័ត៌​មាន​ KCNA  បន្ទាប់​ពី​ភ្លៀង​​ធ្លាក់​ខ្លាំង​​​​រយៈ​​ពេល​​​១​សប្តាហ៍​​​​បង្ក​ឱ្យ​មាន​ទឹក​​​ជំនន់​​​ធ្ងន់​ធ្ងរ​​ ​វាយ​ប្រហារ​​លើ​កូរ៉េខាង​ជើង​ក្នុង​​ខែកក្កដា ។​ពេល​នេះ​គេ​​ភ័យ​ខ្លាច​​ភ្លៀង​និង​ព្យុះ​​ដែល​​បណ្តាលឱ្យ​មាន​ទឹក​ជំនន់​ក្នុងផ្នែក​ជាច្រើន​​​របស់​​ប្រទេសធ្វើឱ្យ​ប៉ះពាល់​​​​ធ្ងន់​ធ្ងរ​​​ថែម​ទៀត​ដល់​សេដ្ឋកិច្ច​​​ដែល​​​ដុន​ដាប​​​ស្រាប់​របស់​​កូរ៉េខាង​ជើង​​​ហើយ​បង្កើន​ការខ្វះស្បៀង​​​កាន់​តែ​ខ្លាំង ៕​