ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ដួលដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈត្រូវឃាតករមិនស្គាល់អត្តសញ្ញាណម្នាក់ចូលបាញ់ប្រហារដល់ក្នុងផ្ទះសង្ស័យជារឿងគំនុំ ដែលហេតុការណ៍នេះបង្កឱ្យអ្នកជិតខាងមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១ សីហា ២០១២ នៅផ្ទះលេខ៣៦ ផ្លូវលេខ១៥ ស្ថិតក្នុងភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
ស្ត្រីរងគ្រោះឈ្មោះលឹម នាង អាយុ៥៧ឆ្នាំ ជាអ្នកលក់ថ្នាំពេទ្យ រស់នៅផ្ទះកើតហេតុខាងលើត្រូវឃាតករបាញ់ប្រហារចំនួន២គ្រាប់ ដោយ១គ្រាប់ចំក្បាលផ្នែកខាងក្រោយធ្លាយមកខាងមុខ និង១គ្រាប់ទៀតចំសៀតផ្កាដួលដេកស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកជនដៃដល់រត់គេចខ្លួនបាត់ស្រមោល ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងដុតដៃដុតជើងវែកមុខរកឃាតករយកមកផ្តន្ទាទោសតាមច្បាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ