លោកអាឡិចសីណាវ៉ាល់នី ជាជនប្រឆាំងសំខាន់ម្នាក់ចំពោះប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន ទទួលការចោទប្រកាន់ កាលពីថ្ងៃទី៣១ កក្កដា ពីបទបោកយកទ្រព្យសម្បត្តិ គេដ៏ធំមួយក្នុងសំណុំរឿងក្បត់ទំនុកចិត្តជាការចោទប្រកាន់ដែលអាចមានទោសជាប់គុកដល់ទៅ១០ឆ្នាំ ។ ជនប្រឆាំងរូបនេះបានចោទប្រកាន់រដ្ឋអំណាចថារៀបចំឆាកប្រឆាំងលោក ។
ត្រូវកោះហៅមកសួរចម្លើយក្នុងក្របខណ្ឌនៃការស៊ើបអង្កេតមួយពីបទក្បត់ទំនុកចិត្តដែលញ៉ាំងឱ្យមានការបាត់បង់ខាងសម្ភារជាបទចោទប្រកាន់មួយអាចមានទោសជាប់គុក៥ឆ្នាំ ។ លោកណាវ៉ាល់នី នៅទទួលបទចោទប្រកាន់ធ្ងន់ធ្ងរមួយថារៀបចំការពង្វាងយកទ្រព្យសម្បត្តិយ៉ាងច្រើនមួយដែលលោកអាចមានទោសជាប់គុក៥ឆ្នាំថែមទៀត ។
ក្រោយការចោទប្រកាន់ជនប្រឆាំងរុស្ស៊ីដ៏សកម្មរូបនេះត្រូវហាមឃាត់មិនឱ្យចាកចេញពីកន្លែងដែលលោករស់នៅ ពីក្រុងមូស្គូនិងតំបន់ក្រុងមូស្គូក្នុងពេលស៊ើបអង្កេត ។មេធាវីរបស់លោកណាវ៉ាល់នីធ្លាប់បាននិយាយកាលពីសប្តាហ៍មុនថា កូនក្តីរបស់ខ្លួនអាចត្រូវគេចាប់ឃុំឃាំង៕
ចែករំលែកព័តមាននេះ