ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហូរ​​​ភក់​មួយ​នៅ​ចិន​អ្នក​​​ស្លាប់​​ឡើង​ដល់​១៦​នាក់​

13 ឆ្នាំ មុន

អាជ្ញាធរ​​ចិន​រាយការណ៍​ថា​តុល្យការ​​​នៃជន​រងគ្រោះ​​ដោយ​សារ​ការហូរភក់​​​កាលពីព្រឹក​​ថ្ងៃទី​​​៣១ កក្កដា​ ក្នុង​តំបន់​​ស្វយ័ត​​​អ៊ូយ​ហ្គួរ​ខេត្ត​​​ស៊ីន​​យ៉ាង​​ ភាគ​និរតី​​ចិន​​អ្នក​ស្លាប់​​ឡើង​ដល់​១៦​នាក់​​​ ហើយ​​មនុស្ស​១២​នាក់​ទៀត​នៅ​បាត់​ខ្លួន ។​

គ្រោះ​​មហន្តរាយ​​​នេះ​កើត​មាន​​​ក្នុង​អណ្តូង​​​​រ៉ែ​ ​ដែក​មួយ​នៃ​ឃុំ​អារ៉ាល់​​ តូប ស្រុក​​ស៊ីនយន់​ ខេត្ត​​ស៊ីន​យ៉ាង ។ គំនរ​​ភក់​​និង​បំណែក​​នានា​បាន​កប់​​មនុស្ស​២៨​នាក់​​ដែល​​ក្នុង​នោះ​​មាន​កម្មកររ៉ែ ២២​នាក់​ និង​ប្រជាជន​​មូល​ដ្ឋាន​​៦​នាក់ ។ ពួកអ្នក​​​ជួយ​សង្គ្រោះ​​​បន្ត​តាម​រុករក​​អ្នក​បាត់​​​ខ្លួនទៀត ៕​