កងទ័ពបារាំងកាលពីថ្ងៃទី៣១កក្កដាបានចាកចេញជាផ្លូវការក្នុងពិធីមួយពីស្រុកស៊ូរ៉ូប៊ីជិតក្រុងកាប៊ុលដែលនោះជាដំណាក់កាលសំខាន់នៃការដកថយទាំងស្រុងនៃទាហានរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានដែលគ្រោងនាដំណាច់ឆ្នាំ២០១៣ ។ស្រុកស៊ូរ៉ូប៊ី ដែលការត្រួតត្រាត្រូវបានផ្ទេរជាផ្លូវការទៅឱ្យកងទ័ពបារាំងកាលពីថ្ងៃទី១២ មេសា កន្លងមកនេះគឺជាចំណុចមួយក្នុងចំណោមចំណុចទាំង៣នៃការដាក់ពង្រាយកងទាហានបារាំងប្រមាណជា៣.០០០នាក់ ដែលមានវត្តមាននៅឡើយក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
ទាហានបារាំង២៥០នាក់ចុងក្រោយដាក់ពង្រាយក្នុងស្រុកស៊ូរ៉ូប៊ី បានចាកចេញពីមូលដ្ឋានតូរ៉ានា ថ្ងៃទី៣១កក្កដា ដែលនៅតូរ៉ានោះមានទីបញ្ជាការកងទ័ពបារាំង ។ ការចាកចេញរបស់ទាហានទាំងនេះចាប់ផ្តើមនាពេលព្រឹកក្រោយពិធីដាក់ទង់ជាតិបារាំងចុះហើយបង្ហូតទង់ជាតិអាហ្វហ្គានីស្ថានជំនួសវិញ ៕
ចែករំលែកព័តមាននេះ