ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត​ធនាគារ​អន្តរជាតិ​​ចំនួន​៣​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ភូមា​នា​ឆ្នាំ​២០១៣​

13 ឆ្នាំ មុន

​កាត​ធនាគារ​​ចំនួន​៣​រួម​មាន VISA, CUP (China Union Pay) និង​ ​​JCB (Japan Credit Bureau) នឹង​ត្រូវ​​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​នៅ​ភូមានា​​ឆ្នាំ​២០១៣​ខាង​មុខ ​ដើម្បី​​សម្រួល​ដល់​ការ​​ធ្វើ​ដំណើរ​កម្សាន្ត​​នៅ​ក្នុង​ប្រទេស​ ។ ធនាគារ​​ឯក​ជន​ដែល​ប្រតិបត្តិ​ការ​ក្រោម​ការ​គ្រប់​គ្រង​​របស់​ប្រព័ន្ធ Myanmar Payment Union នឹង​ផ្តល់​​សេ​វា​កម្ម​ជា​មួយ​​នឹង​កាត​ធនាគារ​អន្តរ​ជាតិ​ទាំង​​៣​នោះ ។ ​

មន្ត្រី​ធនាគារ​​កណ្តាល​​បាន​និយាយ​ថា កាត​ធនាគារ​​របស់​ភូមា​ត្រូវ​បាន​គេ​រំពឹង​​​ថា នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ទូ​ទាំង​ពិភព​លោក​នៅ​ឆ្នាំ​២០១៤ ។ យើង​​មាន​គម្រោង​​ប្រើ​ប្រព័ន្ធ​ MPU ទូ​ទាំង​​ប្រទេស និង​នៅ​ក្នុង​​ប្រទេស​​សមាជិក​អាស៊ាន​ទាំង​អស់​សម្រាប់​​កីឡា​ស៊ី​ហ្គេម (SEA Game) នា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ ។

កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ក្រុមហ៊ុន​ឯក​ជន​ចំនួន​១១​មាន​ដូច​ជា​ Kanbawza Bank, Cooperative Bank, Myanmar Industrial Development Bank, Myawaddy Bank, Inwa Bank, Myanmar Oriental Bank, Asian Green Development Bank, Ayeyawaddy Bank, Myanmar Pioneer Bank, United Amara Bank and Tun Foundation Bank បាន​ចាប់​ផ្តើម​សេ​វា​កម្ម​បើក​គណនី​រូបិយ​វត្ថុ​បរទេស​ជា​ប្រាក់​ដុល្លារ​ អឺ​រ៉ូ និង​ដុល្លារ​​សិង្ហ​បុរី​ ព្រម​ទាំង​​វិញ្ញាបនបត្រ​​អត្រា​ប្តូរ​ប្រាក់​បរទេស​ (foreign exchange certificate) ។

ធនាគា​​រ​ទាំង​អស់​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ពាណិជ្ជ​កម្ម​រូបិយ​វត្ថុ​បរទេស​មាន​ដុល្លារ​ អឺ​រ៉ូ និង​ដុល្លារ​សិង្ហបុរី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ។ រហូត​មក​ដល់​ពេល​នេះ ​មាន​ធនាគារ​ឯក​ជន​ចំនួន​១៩ និង​ធនាគារ​គ្រប់​គ្រ​ង​ដោយ​រដ្ឋ​ចំនួន​៣​កំពុង​​ប្រតិបត្តិ​ការ​នៅ​ភូមា ។​