ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំ​បុត្រអូ​​ឡាំ​​ពិក​​រាប់​​ពាន់​​ច្បាប់​​ត្រូវ​​បាន​​ដាក់​​លក់​​ជា​​ថ្មី​​បន្ទាប់​​ពី​​មាន​​កៅ​​អី​​​អង្គុយ​នៅ​​សល់​​ច្រើន

13 ឆ្នាំ មុន

បន្ទាប់​​ពី​​មាន​​ការ​ជជែក​ដេញ​​ដោល​​លើ​​បញ្ហា​ដែល​​កៅ​អី​អង្គុយ​ទស្ស​នា​នៅ​សល់​ច្រើន​  អ្នក​រៀប​ចំ​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​២០១២​បាន​សន្យា​ថា សំ​បុត្រ​មិន​ទាន់​ប្រើ​របស់​បណ្តា​សហ​ព័ន្ធ​កី​ឡា​អន្តរជាតិ​នឹង​ត្រូវ​ដាក់​លក់​ជា​សាធារណៈ ។​កាល​ពី​ថ្ងៃ​អា​ទិត្យ​ សំ​បុត្រ​ប្រ​មាណ​ជា​៣​ពាន់​ច្បាប់​ត្រូវ​បាន​គេ​ដាក់​លក់​។ ការ​បើក​លក់​សំ​បុត្រ​អំ​ឡុង​ការ​ប្រ​កួត​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ប្រតិ​កម្ម​ដោយ​កំ​ហឹង​ក្នុង​ចំណោម​មហា​ជន​លើ​ទី​លាន​ប្រ​កួត​នានា​ដែល​មាន​តែ​អត្ត​ពលិក​ប្រ​កួត​ តែ​គ្មាន​អ្នក​ទស្ស​នា។​

​ក្រុម​អ្នក​រៀប​ចំ​បាន​បន្ទោស​បញ្ហា​នេះ​លើ​មន្ត្រី​អ្នក​រៀប​ចំ​ផ្ទាល់​និង​សមា​ជិក​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​ ។ ​​លោក​ស្រី​ Jackie Brock-Doyleប្រ​ធាន​ផ្នែក​ទំ​នាក់​ទំ​នង​របស់​គណៈ​កម្មា​ធិការរៀប​ចំ​ការ​ប្រ​កួត​បាន​ថ្លែង​ថា ៖«យើង​បាន​ជជែក​ពី​បញ្ហា​នេះជា​មួយ​បណ្តា​សហ​ព័ន្ធ​អន្តរជាតិ ហើយ​ពួក​យើង​បាន​ព្រម​ព្រៀង​គ្នា​លក់​ចេញ​នូវ​សំ​បុត្រ​៣​ពាន់​ច្បាប់​កាល​ពី​យប់​មិញ ។ មក​ដល់​ពេល​នេះ​ សំ​បុត្រ​ទាំង​នោះ​លក់​ដាច់​អស់​ហើយ ក្នុង​ចំណោម​សំ​បុត្រ​ទាំង​នោះ មាន​សំ​បុត្រ​ទស្ស​នា​វិញ្ញាសា​កាយ​សម្ព័ន្ធ​ប្រ​មាណ​ជា​៦​រយ​ច្បាប់ ។ ពួក​យើង​នឹង​ដោះ​ស្រាយ​បញ្ហា​ទៅ​តាម​ពេល​វេលា​ជាក់​ស្តែង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ »។​

នា​យក​រដ្ឋ​មន្ត្រី​អង់​គ្លេស​ជឿ​ថា វា​ជា​រឿង​ដ៏​គួរ​ឱ្យ​អស់​សង្ឃឹម​ដែល​មាន​កៅ​អី​ទំ​នេរ​ច្រើន​តាម​កន្លែង​ប្រ​កួត​នានា​ ។​កៅ​អី​ទំ​នេរ​គ្មាន​មនុស្ស​អង្គុយ​បាន​ធ្វើ​ឱ្យ​ប្រ​ជាជន​អង់​គ្លេស​ខឹង​​យ៉ាង​ខ្លាំង ដ្បិត​នៅ​មុន​ការ​ប្រ​កួត​ពួក​គេ​មួយ​ចំ​នួន​​ទិញ​សំ​បុត្រ​​មិន​បាន​៕