ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណ​​ការ​ និង​ដឹក​ជញ្ជូន​សម្រុក​​ស្ថាបនា​ផ្លូវ​ចូល​​ភ្នំ​ប្រសិទ្ធិត​ភ្ជាប់​​ផ្លូវ​ជាតិ​​លេខ​5

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ដោយ​មាន​ការ​​ណែ​នាំ​​ពី​លោក​កែប ជុតិមា អភិបាល​រាជ​ធានី​​ភ្នំ​ពេញ​ មន្ទីរ​​​សាធា​រណ​ការនិង​ដឹក​ជញ្ជូនរាជ​ធានី​​​ បាន​និង​កំពុង​សម្រុក​ស្ថាបនា​​ផ្លូវ​ចូលភ្នំ​ប្រសិទ្ធិ៍ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៥ តាម​អនុសាសន៍​​របស់​សម្តេច​​តេជោ ហ៊ុន សែន។

លោក​ហេង ងួន ប្រធាន​អង្គ​ភាព​ស្ពាន​ថ្នល់​នៃ​មន្ទីរ​សាធារណ​​ការ និង​ដឹក​ជញ្ជូន​​រាជ​ធានី​​ភ្នំ​​ពេញ​​ បាន​ឱ្យ​ដឹង​ថា រហូត​​មក​ដល់

រាជធានី​ភ្នំពេញ ៖​​ ​ដោយ​មាន​ការ​​ណែ​នាំ​​ពី​លោក​កែប ជុតិមា អភិបាល​រាជ​ធានី​​ភ្នំ​ពេញ​ មន្ទីរ​​​សាធា​រណ​ការនិង​ដឹក​ជញ្ជូនរាជ​ធានី​​​ បាន​និង​កំពុង​សម្រុក​ស្ថាបនា​​ផ្លូវ​ចូលភ្នំ​ប្រសិទ្ធិ៍ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ៥ តាម​អនុសាសន៍​​របស់​សម្តេច​​តេជោ ហ៊ុន សែន។

លោក​ហេង ងួន ប្រធាន​អង្គ​ភាព​ស្ពាន​ថ្នល់​នៃ​មន្ទីរ​សាធារណ​​ការ និង​ដឹក​ជញ្ជូន​​រាជ​ធានី​​ភ្នំ​​ពេញ​​ បាន​ឱ្យ​ដឹង​ថា រហូត​​មក​ដល់​ពេល​នេះ ការ​ស្ថា​បនា​ផ្លូវក្រាល​កៅ​ស៊ូ​​ចូល​ភ្នំ​ប្រសិទ្ធ​​ិ៍កំពុង​​ដំណើរ​​ការ​យ៉ាង​មមា​ញឹក​ ​ដែល​នៅ​​​ចំពោះ​មុខ​នេះ មន្ទីរ​កំពុង​ដំណើរ​ការ​​កាត់​ជើង​ទេរ ចាក់​ដីស ពង្រីក​តួ​ផ្លូវ និង​លើក​កម្ពស់​​ផ្លូវ​ដើម្បី​ជំរុញ​​ការ​ស្ថាបនា​​ផ្លូវ​នេះ​ឱ្យ​ស្រប​តាម​លក្ខណៈ​បច្ចេក​ទេស​ និង​ការ​ណែ​នាំ​​របស់​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ។
លោក​ហេង ងួន ឱ្យ​ដឹង​ទៀត​ថា មាន​កន្លែង​ខ្លះ​​​​ជើង​ទេរ​មាន​​ជម្រៅ​​ជាង​៤​ម៉ែត្រ ដែល​យើង​ត្រូវ​ចាក់​ដី​បំពេញ និង​បង្ហាប់​ឱ្យ​ស្មើ​​និង​រឹង​មាំ​​ ប៉ុន្តែ​កន្លង​មក​ក៏​មាន​​ជួប​ការ​លំបាក​ខ្លះ​ដោយ​សារ​ភ្លៀង​ធ្លាក់​​ច្រើន​ធ្វើ​ឱ្យ​មាន​ការ​រំ​ខាន​​ក្នុង​ការ​ស្ថាបនា​​ ។ លោក​ប្រធាន​អង្គ​ភាព​ស្ពាន​ ថ្នល់ បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ការ​ស្ថា​បនា​ផ្លូវ ​​​មន្ទីរ​ក៏​ដំណើរ​ការ​​ស្ថា​បនា​ស្ពាន​ជា​ប្រភេទ​លូ​ប្រអប់​១​​កន្លែ​ង​មាន​​ទំ​ហំ​៩​ម៉ែត្រ​គុណ​​នឹង​១៣,១​ម៉ែត្រ ​ដែល​​ពេល​នេះ​​ស្ថា​បនា​រួច​​១០០​​​ភាគ​រយ​ហើយ។

ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធិ៍​​ ឬ​ផ្លូវ​​លេខ​១៥១ មាន​ប្រវែង​១២.៨២៥​ម៉ែត្រ​ ទទឹង​​៧​ម៉ែត្រ ចាប់​ពី​មុខវត្ត​មុនី​​ប្រសិទ្ធី​វង្ស​ដល់​ភ្នំ​ប្រសិទ្ធិ៍​ ឆ្លង​​​កាត់​សង្កាត់​​៣ គឺ​សង្កាត់​ព្រែក​ព្នៅ សង្កាត់​ពញា​ពន់ និង​សង្កាត់​សំរោង ​ក្នុងខណ្ឌ​សែន​សុខ ស្ថា​បនា​ជា​ប្រភេទ​​ផ្លូវ​កៅស៊ូ​ DBST ដែល​​ជា​គម្រោង​ធំ​​ចំណាយ​ថវិកា​ជិត​៦​លាន​ដុល្លារ​​អាមេរិក ជាថវិ​កា​របស់​សាលា​រាជ​ធានី​ភ្នំពេញ និង​​អនុវត្ត​គម្រោង​ដោយ​​មន្ទីរ​សាធារណ​ការ និង​​ដឹក​ជញ្ជូន​​រាជ​ធានី​ភ្នំពេញ ។ ផ្លូវ​នេះ ​បាន​បើក​ការដ្ឋាន​​ស្ថាបនា​​កាល​ពី​ថ្ងៃទី​២៨ ឧសភា​ កន្លងទៅ ជា​ផ្លូវ​​ដ៏​សំខាន់​​ត​ភ្ជាប់​តំបន់​ប៉ែកខាង​លិច​ និង​ខាង​ជើង​​រាជ​ធានី​ភ្នំពេញ និងជា​ផ្លូវ​វាង​​ទី​ក្រុង​ដែល​​អាច​កាត់​បន្ថយ​រថយន្ត​ធុនធំ​ រថយន្ត​ដឹក​ធ្ងន់​ចូល​ទី​ក្រុង​ និង​​ជា​ការ​បង្ក​​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​​ដំណើរ​​​​ទេស​ចរណ៍​​របស់​ប្រជា​ពល​រដ្ឋ​​ទៅ​កាន់​រមណី​យដ្ឋាន​​ភ្នំ​រាប​​ និង​ភ្នំ​ប្រសិទ្ធិ៍​ផង​ដែរ ដែល​គ្រោង​ស្ថា​បនា​​ឱ្យ​រួច​រាល់​​ក្នុង​រយៈ​ពេល​១៨​ខែ​ ។

នេះ​ជា​សមិទ្ធ​ផល​​ថ្មី​១​ទៀត​ ជា​ចំណង​​ដៃ​ដ៏​ថ្លៃ​ថ្លា​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​​ ហ៊ុន​ សែន ជូន​ដល់​ប្រជា​ពល​រដ្ឋ​ ៕​