ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១ សីហា ២០១២ លោកមិន ឃិន ប្រធានក្រុមការងារចុះជួយឃុំត្រើយស្លា និងលោកស្រី ងួន ធួន បានដឹកនាំគណៈពង្រឹងមួយក្រុមចុះពិនិត្យមើលសមិទ្ធផលជាច្រើនដែលកំពុងរីកដុះដាលក្នុងមូលដ្ឋានឃុំ ត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល។
លោកមិន ឃិន ប្រធានគណៈពង្រឹងចុះជួយមូលដ្ឋានឃុំត្រើយស្លាបានឱ្យអ្នកសារព័ត៌មានយើងដឹងថា សមិទ្ធផលជាច្រើនមានដូចជាស្នាក់ការគណបក្សប្រជាជនឃុំត្រើយស្លាសាលាពុទ្ធិកបឋមសិក្សា កុដិ របងសាលារៀន និងផ្លូវលំជាច្រើនខ្សែគិតជាថវិកាមានចំនួនរាប់ម៉ឺនដុល្លារដែលកើតមានក្នុងមូលដ្ឋានមួយនេះមានការប្រែប្រួលមុខមាត់ថ្មីថែមទៀត។ ការរីកចម្រើនទាំងនេះ កើតចេញពីការយកចិត្ដទុកដាក់ពីក្រុមការងារទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការបប្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នេះគឺជាសច្ចៈភាពរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជា មិនបានសន្យាទេ តែហ៊ានថា គឺហ៊ានធ្វើ។
លោកប្រធានគណៈពង្រឹងមូលដ្ឋានឃុំត្រើយស្លាបានឱ្យអ្នកសារព័ត៌មានយើងដឹងបន្ថែមទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានសម្ដេចអគ្គមហាទាំងបីជាប្រមុខជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាកត្ដាចំបងក្នុងការកាត់បន្ថយភាពក្រីក្រសំដៅលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ