ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​ដឹក​កម្ម​ករ​​បាក់​ទ្រុង​ក្រោយ​​ចាក់​កម្មករ​ជាង​៤០​នាក់​មក​ដី​របួស​ធ្ងន់-ស្រាល​​២៧​នាក់​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ កម្មករ​ស្រី​-​ប្រុស​ចំនួន​២៧​នាក់​ក្នុង​នោះ​ប្រុស​មា្ន​ក់ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​​​​ទៅ​​កាន់​មន្ទីរពេទ្យ​ខេត្ដ​ទាំង​យប់​ដើម្បី​​ជួយ​សង្គ្រោះ បន្ទាប់​ពី​បាន​ជួប​​ហេតុ​ការណ៍​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខាងលិច​ខ្លោង​ទា្វ​រចូល​តំបន់​សេដ្ឋ​កិច្ច​​ពិសេស​តា​យ​សេង​ចំងាយ​២០​ម៉ែត្រ ​ស្ថិត​ក្នុងភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត​។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​កម្មករ​​រង​របួសធ្ងន់​​​ចំនួន​៨​នាក់ និង​រង​របួសស្រាល​ចំនួន​១៩​នាក់ ដែល​កម្មករ​ទាំង​អស់នេះ​អ្នកខ្លះ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​មួយ​ចំនួន​ទៀត​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ហើយ​កម្មករ​ទាំង​អស់នេះ​ភាគច្រើន​មាន​ទីលំនៅ​ក្នុង​ក្រុង​សា្វ​យ​រៀង​។ តាម​ការ​រៀបរាប់​របស់​កម្មករ​ម្នាក់​ឈ្មោះ​ស្រី សុភាព អាយុ​៣៣​ឆាំ្ន ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​បេស​វ៉េ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​រថយន្ដ​កូរ៉េ​មួយ​តោន​កន្លះ​​ដែល​ធ្លាប់​ដឹក​ពួក​គេ​ចេញពី​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​រៀងរាល់ថ្ងៃ​បាន​មក​ដឹក​ពួក​គេ​ប្រមាណ​ជាង​៤០​នាក់​ចេញពី​មុ​ខ​​រោងចក្រ​ឡើង​ទៅ​លើ​ថ្នល់ជាតិ​លេខ​១ ហើយ​ក៏​បើក​ទៅ​ដឹក​កម្មករ​មួយ​ចំនួន​ទៀត ដែល​ធ្វើការ​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ទៀត​។ ខណៈ​ទៅ​ដល់​មុខ​ខ្លោង​ទា្វររថយន្ដ​បាន​បើក​បង្ហួស​ទៅ​ខាងលិច​ចំងាយ​ប្រមាណ​ជា​២០​ម៉ែត្រ​ ស្រាប់តែ​កង់​រថយន្ដ​ចំហៀង​ខាងស្ដាំ​ធ្លាក់​ចុះ​ពីលើ​ថ្នល់​ ផ្អៀង​រថយន្ដ​មួយ​ចំហៀង​ហើយ​​ក៏​ទាញទ្រុង​រថយន្ដ​ទាំងមូល​ផ្នែក​ខាង​ក្រោយ​បាក់​ដាច់​ចេញពី​តួ​រថយន្ដ ​ចាក់​កម្មករ​ទាំងអស់​ទៅ​លើ​ដី​សង្កត់ពីលើ​គា្ន​សន្លប់​រដូក​រណែល​តែ​ម្ដង​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕