ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល Tablet គឺ Samsung Galaxy Tab 2 មកដល់​ហើយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បណ្ដុំបច្ចេកវិទ្យា ចុងក្រោយ ការកម្សាន្តឥតដែនកំណត់ និងមុខងារ​ប្រើប្រាស់ដូចទូរស័ព្ទ តាមរយៈការដាក់ស៊ីម និង ហៅទូរស័ព្ទចេញបាន​ដែលមានក្នុង Tablet ជំនាន់ចុងក្រោយរបស់ Samsung គឺ Galaxy Tab 2 ចំនួនពីរម៉ូដែល បានមកដល់ទីផ្សារ​កម្ពុជា​ហើយ កាលពីសប្ដាហ៍កន្លងទៅនេះ។ ត្រកូល Galaxy​ទាំងពីរម៉ូដែលនេះ មាន Galaxy Tab2_7.0 និង10.1។

លោក​ហ្គីហានលី អគ្គនាយកសាខានៃក្រុម​ហ៊ុន Thai Samsung Electronics ប្រចាំ​នៅ​កម្ពុជាបានលើកឡើងថា «ចំណុចខ្លាំងរបស់ Galaxy Tab2_7.0 ដែល​កំពុងចរាចរលើទី​ផ្សារ​កម្ពុជាយើងនេះ គឺមិនត្រឹមតែមុខងារ Tablet ប៉ុណ្ណោះទេ ប៉ុន្តែមុខងារ Smartphone បូករួមទាំងលទ្ធភាពដាក់ស៊ីម​ហៅទូរស័ព្ទចេញ-ចូល​ក៏​ត្រូវបានបំពាក់បន្ថែម​ដែរ​នេះជាបចេ្ចកវិទ្យាមានតែមួយគត់ពី Samsung ដែលមាននៅកម្ពុជា។ បច្ចេកវិទ្យា​ដ៏​ទំនើបអស្ចារ្យ អេក្រង់កាន់តែធំ ការកម្សាន្តកាន់​តែ​សម្បូរបែប ផ្សារភ្ជាប់ខ្លួនជាមួយនឹង​បណ្ដាញ​ទំនាក់ទំនងសង្គមដែលមានស្រាប់ក្នុងម៉ាស៊ីន​តាម​រយៈ​បច្ចេកវិទ្យា Wi-Fi និង 3G បាន​គ្រប់​ពេល​វេលា»។

លោកហ្គីហានលី ​បាន​មានប្រសាសន៍បន្ថែម​ថា៖ «ដោយមើលឃើញពីការរីកចម្រើនទីផ្សារ Tablet នៅកម្ពុជា ក្រៅពីការផ្ដល់ជូននូវ​ជម្រើស​កាន់តែច្រើន បច្ចេកវិទ្យា​កាន់​តែអស្ចារ្យ Samsung ក៏បានផ្ដល់ជូនតម្លៃកាន់តែ​ប្រសើរ»។

លក្ខណសម្បត្តិរបស់ Galaxy Tab 2 ទាំង​ពីរនោះប្រហាក់ប្រហែលគ្នាដូចជា ដំណើរ​ការ​លើប្រព័ន្ធប្រតិបត្តិការ Android Ice Cream Sandwich 4.0 ល្បឿនអង្គ​ចង​ចាំប្រភេទ Dual Core ទំហំ 1GHz មានកាមេរ៉ាមុខ​ក្រោយ​​ចំនួន២ ដែលខាងក្រោយទំហំ 3MP អាច​ផ្ដិតយកទាំងរូបភាព និងសកម្មភាព​បាន​យ៉ាង​ល្អ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕