ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរ​ឃាត់​​រថយន្ត​តាក់ស៊ី​៣​គ្រឿងដែល​ផ្ទុក​ខុស​លក្ខណៈ​បច្ចេក​ទេស​

13 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​កម្លាំងប៉ូលិស​​ចរា​ចរ​ជើង​គោក​ខេត្ត កាល​ពី​ថ្ងៃទី​១ សីហា ២០១២ ​បាន​ចាប់​ឃាត់​រថយន្ត​តាក់​ស៊ី​​៣​គ្រឿង​មក​ធ្វើការ​​ផាក​ពិន័យ​​តាម​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក ខណៈ​​រថយន្ត​ទាំង៣​គ្រឿង​នេះ​មាន​​ផ្ទុក​​អ្នក​ដំណើរ​​ជា​ច្រើន​អ្នក​ និង​ដឹក​ទំនិញ​សំពីង​សំពោង​ ខុស​លក្ខណៈ​បច្ចេក​ទេស​​ដែល​ងាយ​ និង​បង្ក​គ្រោះ​ថ្នាក់​ ។

លោក​អនុ​សេនីយ៍​ឯក ​ណាប់ ទឹដ្ឋា ​នាយ​ផ្នែក​ចរាចរណ៍​​ឱ្យ​ដឹង​ថា រថយន្ត​តាក់​ស៊ី​​​៣​គ្រឿង​ដែល​នគរ​បាល​ចរា​ចរបាន​ចាប់​ឃាត់​នេះ​សុទ្ធ​​សឹង​ជា​​រថយន្ត​ម៉ាក​សាំង​យ៉ុង ចេញពី​​ខេត្ត​ស្ទឹង​ត្រែង រតនៈ​គិរី ឆ្ពោះ​ទៅ​ទី​ក្រុងភ្នំពេញ ដោយ​មាន​​ផ្ទុក​អ្នក​ដំណើរ​​ជា​ច្រើន​អ្នក​ និង​ផ្ទុក​សម្ភារ​សំពីង​សំពោង​ទាំង​ខាងក្រោយ​​ និង​លើ​រថយន្ត បណ្តាល​ឱ្យ​ខុស​ពី​លក្ខណៈ​​បច្ចេក​ទេស និង​ងាយ​បង្ក​គ្រោះ​ថ្នាក់​​ជាយ​ថាហេតុ​ ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ចរា​ចរ​​ស្ទាក់​ចាប់​​បាននៅ​​ចំណុច​ផ្លូវ​កែក ក្នុង​ទី​ប្រជុំ​ជន​ខេត្ត​​ក្រចេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕