ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​និស្សិត​​មូស្ល៊ីមកម្ពុជា​នាំ​អំណោយ​​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​​ក្រីក្រ​ចំនួន​៥៨០​គ្រួសារ​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​សមា​គម​និស្សិត​មូស្ល៊ីម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១២​បាន​នាំ​​យក​អំណោយ​​របស់​​អង្គ​​​ការមូស្ល៊ីម​ហេល​ហ្វិន (Muslime Helfen) នៃ​​ប្រទេស​អាល្លឺម៉ង់​​​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​​ក្រីក្រ​ ចាស់​ជរា​ចំនួន​៥​៨០​គ្រួសារ​​នៅ​ស្រុក​​កងមាស និង​ស្រុក​ពញា​ក្រែក ​ដោយ​មាន​ការ​អញ្ជើញ​ចុះ​​ចែក​ផ្ទាល់​ដៃ​ពី​សំណាក់​​លោក​​វេជ្ជ​បណ្ឌិត​ សុះ មុះ​សិន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្ម​ការ​ និង​សាសនា​ ជា​ប្រធាន​សមា​គម​និស្សិតមូស្ល៉ីម​កម្ពុជា ព្រម​ទាំង​​​មាន​ការ​ចូល​រួមពី​លោក​សាន់ សាប់​អីុ ​អនុ​​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​​ជា​អនុ​ប្រធាន​សមា​គម, លោក​​ម៉ាន សុគ្រី អនុ​​រដ្ឋ​លេខាធិការ​​​ក្រសួង​កសិ​កម្ម រុក្ខា​​ប្រមាញ់​ និង​នេសាទ និង​​លោក​ពាស់ មូស្ល៊ីម អនុ​ប្រធាន​សមា​គម​​និស្សិតមូស្ល៊ីមកម្ពុជា ។

ការ​នាំ​អំណោយ​​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​នេះ​ពេល​ព្រឹក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​​ចំនួន​២៨០​គ្រួសារ​នៅ​​ឃុំ​នគរ​បាន​ និង​​ឃុំ​រកា​គយ ក្នុង​ស្រុក​កង​មាស និង​ពេល​ល្ងាច​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​៣០០​គ្រួសារ​​នៅឃុំ​ដា​ ស្រុក​មេមត់ ​និង​ឃុំ​ជី​មាន់ ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម ។ ​លោក​វេជ្ជ​បណ្ឌិត​ សុះ មុះ​សិន បាន​ឱ្យ​​ដឹង​ថា អំណោយ​​ដែល​នាំ​មក​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​អ៊ិស្លាម​​ក្រីក្រ​នា​ឱកាស​នេះ​ជា​អំណោយ​​របស់​អង្គ​ការមូស្ល៊ីម ហេល​ហ្វិន ( MuslimeHelfen) នៃ​ប្រទេស​អាល្លឺ​ម៉ង់​​ដែល​ផ្តល់​តាម​​រយៈ​សមាគ​ម​និស្សិត​មូស្ល៊ីមកម្ពុជា​​ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​ អង្ករ​​១៨​គីឡូ​ក្រាម​, មី​ចំនួន​១៥​កញ្ចប់, ​ស្ករស៤​គីឡូ​ក្រាម, ​ត្រីខ​៥​កំប៉ុង, ​ទឹក​ស៊ីរ៉ូ​​២​ដប, អូ​វ៉ាន់​ទីន​​២​ដប, ទឹក​ដោះ​គោ​២​កំប៉ុង, តែ​៤​កញ្ចប់​ និង​អំបិល​២​គីឡូ​ក្រាម។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕