យោងតាមប្រភពព័ត៌មានពីគេហទំព័រឌីវ៉ាអាស៊ី ចេញផ្សាយកាលពីថ្ងៃពុធ ទី១ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា តារាសម្តែង ម៉ូដែល និងចម្រៀងបូលីវូដនាង Sherlyn Chopra បានយល់ព្រមថតស្រាតឱ្យទស្សនាវដ្តី Playboy ។
ប្រភពព័ត៌មានដដែលនោះបានឱ្យដឹងថា នាង Sherlyn Chopra គឺជាតារាបូលីវូដទី១ ដែលហ៊ានថតរូបស្រាតដាក់គម្របទស្សនាវដ្តី Playboy ។ ទោះបីជារូបថតនេះ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងទឹកដីអភិរក្សឥណ្ឌាក៏ពិតមែន ក៏ប៉ុន្តែរូបភាពទាំងនោះ គឺបានលេចធ្លាយតាមប្រពន្ធអីុនធើរណេតរួចហើយ ដែលធ្វើឱ្យនាង Sherlyn Chopra ឈឺក្បាលដេកមិនលក់ ។
តារាសម្តែងវ័យ២៨ឆ្នាំរូបនេះបាននិយាយប្រាប់វិទ្យុប៊ីប៊ីស៊ី ថា ខ្ញុំមិនអាចបាត់បង់ឱកាសការថតស្រាតឱ្យទស្សនាវដ្តី Playboy ដែលនឹងចេញផ្សាយនៅខែវិច្ឆិការខាងមុខនេះទេ ពីព្រោះវាគឺជាទស្សនាវដ្តីយុវវ័យដ៏ល្បីល្បាញលើពិភពលោក ។
ទាក់ទិននឹងព័ត៌មានថតស្រាតនេះ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ឱ្យដឹងថា តារាសម្តែងរូបនេះបានបង្ហោះរូបថតស្រាតរបស់នាងនៅតាមប្រព័ន្ធអីុនធើរណេត តែប៉ុន្មានថ្ងៃក្រោយមកត្រូវបានដកចេញវិញ ៕


ចែករំលែកព័តមាននេះ