ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ដែលទេសចរចាប់​អារម្មណ៍​បំផុត​នៅ​លើ​ពិភព​លោក

11 ឆ្នាំ មុន

យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ទេសចរណ៍​ Trip​Advisor បាន​បង្ហាញ​ថា នៅ​លើ​ពិភព​លោក​មាន​តំបន់​ទេសចរណ៍​១៦​កន្លែង​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទេសចរជាង​គេ​បំផុត​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​​តំបន់​មួយ​ចំនួន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដោយ​សារ​សោ​ភ័ណ​​​ភាព​ពី​ធម្ម​ជាតិ និង​តំបន់​ខ្លះទៀត​មាន​ការ​តុប​តែង​លម្អ​​ដោយ​ស្ថាប​ត្យករ​ ។

គេ​ហ​ទំព័រ​ដដែលបាន​​បង្ហាញ​ឱ្យ​ដឹង​ពី​តំបន់​ទេសចរណ៍​មួយ​ចំនួន​យើង​មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ នៅ​ពេល​ដែល​យើង​ដឹង​ពី​​ទំនៀម​ទម្លាប់​របស់​ពួក​គេ​ ប៉ុន្តែ​យើង​កុំ​យល់​ច្រឡំ​ថា ភាព​ទាក់​ទាញ​ទាំង​អស់​សុទ្ធ​តែ​ជា​តំបន់​ទេសចរណ៍​ ជួន​កាល​ទី​ក្រុង​មួយ​​ក៏​អ្វី​មួយ​មាន​ភាព​ទាក់​ទាញ​ដែរដូច​ជា Skytrain ​នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ និង​ការ​ជិះ​រថ​ភ្លើង​ក្នុង​ទី​ក្រុង​ Melbourne​ ​ប្រទេស​អូស្ត្រាលី​ ជា​ដើម ។
ខាង​ក្រោម​នេះ​ជា​​​តំបន់​ដែល​ទាក់​ទាញ​ទាំង​១៦​ដែល​គេ​ហ​ទំព័រ​ TripAdvisor ​លើក​យក​មក​បង្ហាញ​ ៖

យោង​តាម​ប្រភព​គេ​ហ​ទំព័រ​ទេសចរណ៍​ Trip​Advisor បាន​បង្ហាញ​ថា នៅ​លើ​ពិភព​លោក​មាន​តំបន់​ទេសចរណ៍​១៦​កន្លែង​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទេសចរជាង​គេ​បំផុត​ក្នុង​អំឡុង​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​នោះ​​តំបន់​មួយ​ចំនួន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដោយ​សារ​សោ​ភ័ណ​​​ភាព​ពី​ធម្ម​ជាតិ និង​តំបន់​ខ្លះទៀត​មាន​ការ​តុប​តែង​លម្អ​​ដោយ​ស្ថាប​ត្យករ​ ។

គេ​ហ​ទំព័រ​ដដែលបាន​​បង្ហាញ​ឱ្យ​ដឹង​ពី​តំបន់​ទេសចរណ៍​មួយ​ចំនួន​យើង​មិន​ចាំ​បាច់​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ នៅ​ពេល​ដែល​យើង​ដឹង​ពី​​ទំនៀម​ទម្លាប់​របស់​ពួក​គេ​ ប៉ុន្តែ​យើង​កុំ​យល់​ច្រឡំ​ថា ភាព​ទាក់​ទាញ​ទាំង​អស់​សុទ្ធ​តែ​ជា​តំបន់​ទេសចរណ៍​ ជួន​កាល​ទី​ក្រុង​មួយ​​ក៏​អ្វី​មួយ​មាន​ភាព​ទាក់​ទាញ​ដែរដូច​ជា Skytrain ​នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ និង​ការ​ជិះ​រថ​ភ្លើង​ក្នុង​ទី​ក្រុង​ Melbourne​ ​ប្រទេស​អូស្ត្រាលី​ ជា​ដើម ។
ខាង​ក្រោម​នេះ​ជា​​​តំបន់​ដែល​ទាក់​ទាញ​ទាំង​១៦​ដែល​គេ​ហ​ទំព័រ​ TripAdvisor ​លើក​យក​មក​បង្ហាញ​ ៖
១- តំបន់​ Table Mountain ​ស្ថិត​នៅ​ទី​ក្រុង Cape Town ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ។​ អ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ទី​នោះ​និយាយ​ស្ទើរ​គ្រប់​មាត់​នោះ​គឺ «ការ​ធ្វើ​ដំណើរ​តាម​កន្ត្រក​យោង​ដែល​មាន​​ល្បឿនសន្សឹម​ៗឡើង​លើ​កំពូល​ភ្នំ អាច​ឱ្យ​យើង​មើល​ឃើញ​ទេសភាពនៃ​ទី​ក្រុង​ទាំង​មូល​បាន​​​៣៦០​ដឺក្រេ ​»។
២- សួន​ច្បារ Majorelle ​ស្ថិត​នៅ​ទី​ក្រុង Marrakech  ប្រទេស​ម៉ារ៉ុក ។ អ្វី​ដែល​អ្នក​ដំណើរទៅ​កាន់​ទី​នោះ​តែង​តែ​និយាយ​គឺ «សម្រស់​​ដ៏​ផូរ​ផង់​នៃ​ពណ៌​កូន​រុក្ខ​ជាតិ និង​ពណ៌​អគារ​នៅ​ទី​នោះ​ពិត​ជា​អស្ចារ្យណាស់ ​»។ សួន​ច្បារ​នេះ​ត្រូវ​បាន​រចនា​ដោយ​វិចិត្រករ​ជន​ជាតិ​បារាំង​ឈ្មោះ Jacques Majorelle នៅ​ក្នុង​ឆ្នាំ ១៩២០ដល់​ឆ្នាំ​១៩៣០ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ម៉ារ៉ុក ស្ថិត​ក្រោម​អាណានិគម​បារាំង​ត្រួត​ត្រា ។
៣-​​ រថ​ភ្លើង​លើ​អាកាស (Skytrain) នៅ​ទី​ក្រុង​បាង​កក ប្រទេស​ថៃ ។ អ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​និយាយ​ពី​ទី​នោះ​គឺ «​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ត្រជាក់​ស្រស់​ស្រាយ​ ។ យើង​អាច​ជិះ​រថភ្លើង​លើ​អាកាស​​ទៅ​កាន់​តំបន់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ទី​ក្រុង​បាង​កក​ ដូច​ជា ផ្សារ​ចុង​សប្តាហ៍ Chatuchak , ភូមិ​គ្រឹះ​Jim Thompson, Siam Paragon​ និង​កន្លែង​ជា​ច្រើន​ទៀត ។ ជាង​នោះ​ទៅ​ទៀត ពេល​វេលា​ដែល​មមាញឹក​នោះ​ គឺ​បណ្តា​វិថី​ទាំង​អស់​ពិត​ជា​ស្ទះ​ចរាចរណ៍ ដូច្នេះ​ការ​ជិះ​រថភ្លើង​លើ​អាកាស​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក »។
៤-​ កំពូល​ភ្នំ​ Victoria ​នៅ​ទី​ក្រុង​ហុង​កុង ប្រទេស​ចិន ។ អ្វី​ដែល​អ្នក​ដំណើរ​និយាយ​ពី​កន្លែង​នោះ​គឺ «​ជា​កន្លែង​ដ៏​វិសេស​វិសាល​មួយ​​ក្នុង​ការ​ទស្សនា​ និង​ស្នាក់​អាស្រ័យ​នៅ​តំបន់​ជាយ​ក្រុង​ប្រកប​ដោយ​ទេសភាព​ស្រស់​ឆើយ​ឆាយ​អម​ដោយ​ជំនោរ​ត្រជាក់​ »។
៥- រូង​​ល្អាង​ទឹក Vitalino Reyes នៅ​ទី​ក្រុង​ប៊ីលី (Belize ) អាមេរិក​កណ្តាល ។ អ្វី​ដែល​អ្នក​ដំណើរ​និយាយ​ពី​ទី​នោះ​គឺ «​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​រូង​នោះ​ពិត​ជា​អស្ចារ្យ​ និង​គួរ​ឱ្យ​រំភើប​​ណាស់។ ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រៃ​ស្រោង​គឺ​ជា​រឿង​រំភើប​ ខណៈ​ដែល​យើង​អាច​ស្វែង​​យល់​បាន​ច្រើន​ពី​រុក្ខ​ជាតិ និង​សត្វ​ចម្លែក​ៗ​ដែល​រស់​នៅ​ក្នុង​នោះ​ »។
៦- ព្រែក​ជីក Panama ​ស្ថិត​នៅ​ទី​ក្រុង ប៉ាណាម៉ា​ ប្រទេស​ប៉ាណាម៉ា ។ អ្នក​ដំណើរ​បាន​និយាយ​ថា «ប្រវត្តិសាស្ត្រ និង​វិស្វកម្ម គឺ​ជា​ទស្សន​វិស័យ​នៃ​ការ​ស្ថាប​នា​ព្រែក​ ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ទី​ក្រុងប៉ាណាម៉ា »។
ព្រែកជីក​ Panama ​ស្ថាប​នា​ឡើង​ក្នុង​ឆ្នាំ​១៨៨១ និង​រួច​រាល់​នៅ​ឆ្នាំ​១៩១៤ មាន​ប្រវែង​៨២​គីឡូ​ម៉ែត្រ ជា​ចំណុច​ភ្ជាប់​គ្នា​រវាង​មហា​សមុទ្រ​​អាត្លង់ទិក និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វ៊ិក ។
៧- Tour Eiffel ​ស្ថិត​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ។ នៅ​ពេល​ដែល​អ្នក​ដំណើរ​បាន​ទៅ​កម្សាន្ត​នៅ​ទី​នោះ​តែង​និយាយ​ថា «​ខ្ញុំ​នឹង​មិន​ភ្លេចនូវ​អ្វី​ដែលខ្ញុំ​​មើល​ឃើញ​ទេសភាព​ពី​លើ​កំពូល​Tour Eiffel ​ឡើយ »។ Tour Eiffel ​មាន​កម្ពស់​ ៣២៤​ម៉ែត្រ ចាប់​ផ្តើម​ស្ថាប​នា​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៨៨៧ និង​រួច​រាល់​នៅ​ឆ្នាំ​១៨៨៩ និង​ស្ថាប​នាដោយ​ក្រុម​ហ៊ុន Gustave Eiffel ។
៨- ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ពេល​អ្នក​ដំណើរ​ឈាន​ជើង​ដល់​ទី​ក្រុង​ប៉ារីស​ តែង​លាន់​មាត់​ស្ងើច​សរសើរ​ថា «​អគារ​​នៅ​ទី​នោះ​ពិត​ជា​អស្ចារ្យ​, ការ​តាំង​ពិព័រណ៍​ប្លែក​ៗ​​អម​ដោយ​ភ្លើង​ពណ៌​ស្រស់​ឆើត​ឆាយ ធ្វើ​ឱ្យ​ពួក​គេ​ស្រឡាំង​កាំង​ស្មារតី​​​ជា​មួយ​ទេពកោសល្យ​នៃ​ការ​តុប​តែង​ លម្អ »។
៩- ទឹក​ផុស​នៅ​ឌូបៃ ​នៅ​ទី​ក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ។ អ្វី​ដែល​អ្នក​ដំណើរ​បាន​និយាយ​នោះ​គឺ «​ការ​រចនា​ទឹក​ផុស​នៅ​ទី​នោះ​ពិត​ជា​អស្ចារ្យ​ណាស់​ ។ ជាង​នេះ​ទៅ​ទៀត​ យើង​អាច​អង្គុយ​ក្នុង​ភោជនីយដ្ឋាន​មួយ​ ហើយ​អាច​មើល​ឃើញ​ទឹក​ផុស​​នោះ​រេរាំ​តាម​ចង្វាក់​ភ្លេង​យ៉ាង​ល្វត​​ល្វន់​ទៀត​ផង ​»។
១០- អគារ​​ Burj​ Khalifa ​នៅ​ទី​ក្រុង​ឌូ​បៃ ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ។ អ្វី​ដែល​អ្នក​ដំណើរ​និយាយ​គឺ «ខ្ញុំ​ពិត​ជា​ដក់​ចិត្ត​ស្រឡាញ់​អគារ​នេះ​យ៉ាង​ខ្លាំង ។ ទិដ្ឋ​ភាព​នៃ​អគារដែល​​មាន​១២៤​ជាន់​ ពិត​ជា​គួរ​ឱ្យ​ស្ងើប​ ! » ។ អគារ​ Burj Khalifa ​មាន​កម្ពស់​៨២៨​ម៉ែត្រ​ និង​ចាប់​ផ្តើម​ស្ថាប​នា​នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ឆ្នាំ​២០០៤ និង​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១០ ហើយ​​ក៏​ជា​អគារ​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​លោក​ផង​ដែរ ។
១១- ទឹក​ផុស​​នៅ​ Bellagio នៅ​ទី​ក្រុង ឡាស់​​វេហ្កាស រដ្ឋ​នីវ៉ាដា (Nevada) សហរដ្ឋ​អាមេរិក ។ អ្វី​ដែល​អ្នក​ដំណើរ​តែង​តែ​និយាយ​គឺ «​ការ​រចនា​ពន្លឺ​ភ្លើង​ចែង​ចាំង​ដូច​ឋាន​សួគ៌ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ស្ទើ​ស្រក់​ទឹក​ភ្នែក ។ ខ្ញុំ​សែន​រីក​រាយ​ពេល​បាន​ឃើញ​ទឹក​បាញ់​រេ​រាំ​តាម​ចង្វាក់​ភ្លេង មុន​ពេល​ខ្ញុំ​ចាក​ចេញ​ទី​ Las Vegas ​»។
១២- សួន​ឧទ្យាន​ Central Park​ នៅ​ទី​ក្រុងញូវ​យ៉ក សហរដ្ឋ​អាមេរិក ។ អ្វី​ដែល​ពួក​គេ​និយាយ​គឺ​ «​រត​ន​សម្បត្តិ​របស់​ទី​ក្រុង​ញូវយ៉ក !​ជា​ទី​កន្លែង​ដ៏​ស្រស់​ត្រកាល​ដែល​យើង​អាច​សម្រាក​លំហែ​កាយ​នៅ​កណ្តាល​ទី​ក្រុង » ។
១៣-​កំពូល​ភ្នំ Sugar Loaf ឬ Pao de Acucar ​ស្ថិត​នៅ​រដ្ឋ Rio de Janeiro ​ប្រទេស​ប្រេស៊ីល ។ ​អ្វី​ដែល​អ្នក​ដំណើរ​និយាយ​ពី​ទី​នោះ​គឺ​ «​ ពេល​ថ្ងៃ​ពោរ​ពេញ​ដោយ​ពពក ពិត​ជា​ស្រស់​ស្អាត ដូច​ដែល​យើង​នៅ​លើ​ពពក​អ៊ីចឹង ​»។
១៤-​ ទី​បញ្ចុះ​សព​ Recoleta Cemetery ​នៅ​រដ្ឋ​ Buenos Aires ​ប្រទេស​អាហ្សង់​ទីន ។ អ្វី​ដែល​ពួក​គេ​និយាយ​គឺ «​បាន​ទៅ​ទស្សនា​នៅ​ទី​បញ្ចុះ​សព​នេះ​មុន អាច​និយាយ​បាន​ថា​ជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត។ អ្នក​អាច​មើល​ឃើញ​ពី​រចនា​បថ​ផ្នូរ​វីរ​ជន​ល្បី​ៗ មាន​លក្ខណៈ​ខុស​ៗគ្នា​​ដែល​ជា​ស្នា​ដៃ​ល្អ​ឥ​ត​ខ្ចោះ​របស់​ស្ថាប​ត្យករ ហើយ​ជា​កន្លែង​ស្ងប់​ស្ងាត់​ពេល​ដែល​យើង​ដើរ​ឆ្លង​កាត់​ផ្នូរ​ទាំង​នោះ​​ »។
១៥- កំពង់​ផែ Sydney នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ។ អ្វី​ដែល​អ្នក​ដំណើរ​តែង​តែ​និយាយ​ពី​ទី​នោះ​គឺ «​ជា​កន្លែង​មួយ​ដែល​ស្អាត​ជាង​គេ​បំផុត លាយ​បញ្ចូល​គ្នា​ដោយ​សម្រស់​ធម្ម​ជាតិ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​គ្មាន​ពីរ ​»។
១៦- រថភ្លើង​ធ្វើ​ដំណើរ​ជុំ​វិញ​​​ក្រុង (City Circle Tram) នៅ​ទី​ក្រុង​មែល​ប៊ន ប្រទេស​អូស្ត្រាលី ។ អ្វី​ដែល​ពួក​គេ​និយាយ​ពី​ទី​នោះ​គឺ
«​ជិះ​រថភ្លើង​ពេញ​មួយ​ថ្ងៃ​អត់​គិត​លុយ ។ យើង​អាច​ជិះ​រថ​ភ្លើង​នេះ​ទៅ​កាន់តំបន់​​បង្កាត់ពូជ​ពពួក​មចា, សារមន្ទីរ, តំបន់​ស្រាវ​ជ្រាវ​ជីវចម្រុះ, សួន​ឧទ្យាន​នានា និង​ផ្សារ​ Queen Victoria ​ និង​តំបន់​ផ្សេង​ៗ​ទៀត​ »៕