រាជធានីភ្នំពេញ ៖ យោងតាមការសម្រេចនៃកិច្ចប្រជុំរួមរវាងសាលារាជធានី និងតំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ កក្កដា ២០១២ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា ការសាងសង់រូបសំណាកលោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាគ្រោងចំណាយអស់រហូតដល់៨.០០០ដុល្លារអាមេរិក តែសហជីពសេរីកម្មករមានលទ្ធភាពចំណាយ៣.០០០ដុល្លារអាមេរិក ហើយសាលារាជធានីភ្នំពេញគ្រោងស្នើគោលការណ៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រីឧបត្ថម្ភបន្ថែម៥.០០០ដុល្លារអាមេរិក ។
ក្នុងសេចក្តីសម្រេចរួមបានបន្តថា រូបសំណាកនេះធ្វើអំពីថ្មភក់ ពណ៌ខៀវ យកមកពី ខេត្តសៀមរាប មានកម្ពស់១,៦៨ម៉ែត្រ ហើយបានសម្រេច១-ប្រគល់ការសាងសង់នេះឱ្យសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក្នុងការឆ្លាក់រូបសំណាកទៅតាមប្លង់ដែលបានឯកភាពគ្នារួច និងរាយការណ៍មកសាលារាជធានីភ្នំពេញ ពីលទ្ធផលការងារ ២-ឯកភាពសាងសង់រូបសំណាកលោកជា វិជ្ជា នៅសួនច្បារវិមានឯករាជ្យជិតខាងចុងសួនខាងលិចប៉ែកខាងត្បូងដោយបែរមុខទៅទិសខាងលិច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ