ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ស្រវឹង​​បើក​​រថយន្ត​បុក​រង្វង់​មូល​ផ្សារ​ដើម​​ថ្កូវ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ​ដែល​មាន​រូប​សំណាក​នាង​មច្ឆា​ហែល​ទឹក ​លុះ​ពេល​ស្រវឹ​ងបុរស​ម្នាក់​បើ​ក​រថយន្ត​មក​ដល់​មើល​អត់​ឃើញ​​រង្វង់​មូល​ស្មាន​តែ​​គេ​លើក​យក​ទៅ​ណា​បាត់​ហើយ​ជិះ​ទៅ​បុក​ខឿន​រង្វង់​មូល​ពេញ​ទំហឹង​ បណ្តាល​​ឱ្យ​បែក​​ខឿន​បន្តិច​​ហើយ​រថយន្ត​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង។ ​ហេតុ​ការណ៍​​នេះ​​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៣១ កក្កដា មុខ​​សាលា​សង្កាត់​ផ្សារ​ដើម​ថ្កូវ ត្រង់​​ផ្លូវ​បំបែក​​ជា​៥​ ស្ថិត​ក្នុង​​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

ហេតុ​ការណ៍​នោះ​មិន​បណ្តាល​​ឱ្យ​នរណា​ម្នាក់​​រង​​របួស​ទេ គ្រាន់តែ​​បែក​ខឿន​​រង្វង់​មូល​​បន្តិច​ចំណែក​រថយន្ត​​ខូចខាត​ផ្នែក​​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង ​និង​បែក​ធុង​ទឹក ។ បន្ទាប់​ពី​បុក​ហើយ​រថយន្ត​បាន​ដាក់​​លេខ​ថយ​ក្រោយ​បើក​ឆ្ពោះ​ទៅ​ផ្លូវ​លេខ​២៧១ ​ទៅដល់​មុខ​ផ្ទះ ហេង​លី ដេប៉ូ​​លក់​ដែក​គ្រប់​ប្រភេទ​​ត្រូវ​ប៉ូលិស​ដេញ​ឃាត់​សាក​សួរ​បន្តិច​ ស្រាប់តែ​ឃើញ​​រថយន្ត​នោះ​​បើក​ចេញ​ទៅ​បាត់​ស្រមោល​​ទាំង​រថយន្ត​បែក​ធុង​ទឹក​ហូរ​តាម​ផ្លូវ ។

អ្នក​ឃើញ​​ហេតុការណ៍​បាន​នាំ គ្នា​និយាយ​ថា ​នៅ​រង្វង់​មូល​​នោះ​តែង​តែ​មាន​ប៉ូលិស​​ និង​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ទៅ​​អង្គុយ​លេង ​សំណាងល្អ​ហើយ​ពេល​ដែល​រថយន្ត​បើក​បុក​រង្វង់​មូល​​នោះ​ប្រជា​ពល​រដ្ឋ​ ទើប​​តែ​នាំ​គ្នា​ដើរ​ចេញ​ទៅ​ផ្ទះ​រៀង​ខ្លួន កុំ​អី​មិន​ដឹង​ជា​យ៉ាង​ណា​ទេ ។ ​ចំណែក​ការ​ខូច​ខាត​​ខឿន​​រង្វង់​មូល​នោះ ក៏​មិន​​ទាន់​​ដឹង​ថា សមត្ថ​កិច្ច​ដោះស្រាយ​របៀប​ណា​ជាមួយ​រថយន្ត​បង្ក​នោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕