រាជធានីភ្នំពេញ ៖ យោតាមមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា ទីប្រឹក្សាអតីតព្រះមហាក្សត្រខ្មែរនរោត្តមសីហនុ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោកខែក វណ្ណឌី បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុជាង៨០ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីល្ងាច ថ្ងៃទី៣១ កក្កដា ២០១២ ។
លោកកែវ ពុទ្ធរស្មី ប្រធានកត្តិយសគណ បក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់វិទ្យុសំឡេងកោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃពុធទី១ សីហា ២០១២ ថា លោកខែក វណ្ណឌី មានស្រុកកំណើតនៅខេត្តកំពត ។ ប៉ុន្តែលោកមិនដឹងច្បាស់ថា លោកខែក វណ្ណឌី មានជំងឺអ្វីពិតប្រាកដនោះទេ ។
គួរបញ្ជាក់ថា លោកខែក វណ្ណឌី ដែលត្រូវជាស្វាមីរបស់សម្តេចព្រះរាមនរោត្តម បុបា្ផទេវីផងនោះ ធ្លាប់ជាប់ជាតំណាងរាស្រ្តគណបក្សហ្វ៊ុនស៊ិនប៉ិចនៅក្នុងនីតិកាលទី១ និងទី២ នៃរដ្ឋសភាជាតិ និងមុនក្លាយជាទីប្រឹក្សាអតីតព្រះមហាក្សត្រ លោកខែកវណ្ណឌី គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ ។ សពលោកខែកវណ្ណឌីត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ នៅវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ