ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធាវិស្វកម្ម​ម្នាក់​​កំពុង​បណ្តើ​រ​ម៉ូតូ​​​ត្រូវ​​នីស្សាន់​​បុក​ស្លាប់​

13 ឆ្នាំ មុន

ក្រុង​​ប៉ោយ​ប៉ែត​​​ ៖ ​មន្ត្រី​យោធា​វិស្វ​កម្ម​​​ម្នាក់​ជួប​​​គ្រោះ​​អកុសល​​​ត្រូវ​​​រថយន្ត​​​​នីស្សាន់​​បើក​បុក​ពី​ក្រោយ​​​បណ្តាល​ឱ្យ​​ស្លាប់​​​ភ្លាមៗ​​​ ខណៈ​​​ពេល​កំពុង​​​បណ្តើរ​ម៉ូតូ​​​​លើ​ផ្លូវ​​​​​លេខ​​៥៩ ​ស្ថិត​ក្នុង​​​​ភូមិ​​​រស្មី​​​សាម​គ្គី​ សង្កាត់​​​និមិត្ត​​​ ក្រុង​ប៉ោយ​​ប៉ែត​ កាល​ពី​​វេលា​ម៉ោង​​៩​និង​​៣០​នាទី​យប់​​​ថ្ងៃទី​​​២៩ ​កក្កដា ​​​។ ក្រោយ​ពេល​កើតហេតុ​​ អ្នក​បើក​​​បរ​រថយន្ត​​​​​​​បាន​បើក​​រត់​​​ដោយ​យក​​​​រថយន្ត​ទៅ​លាក់​ទុក​​​ក្នុង​ផ្ទះ​​ ប៉ុន្តែ​​​​សមត្ថ​កិច្ច​​​​​​ស្រាវ​ជ្រាវ​រក​ឃើញ​​​ក្របួច​បាន​ទាំង​​រថ​យន្ត​​និង​ម្ចាស់​​ បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​​​​​នគរ​បាល​​​ខេត្ត​​​​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។

​មន្ត្រី​យោ​ធាដែល​រ​ង​គ្រោះ​​​ឈ្មោះ ចេប គ្រៀត ​​អាយុ​​៣១​ឆ្នាំ​​ ​មានទី​​​លំនៅ​​ភូមិ​​​​អូរ​ស្អំ​ ឃុំ​អូរ​​​សំព​័រ​ ​ស្រុក​ម៉ា​ឡៃ​​ ជា​​​មន្ត្រី​យោ​​ធា​​វិស្វ​កម្ម​​​ប្រចាំ​នៅ​​​កង​ពល​តូច​​ថ្មើ​រ​ជើង​​លេខ​​៥១​ ។ រថយន្ត​​​បង្ក​ហេតុ​ម៉ាក​នីស្សាន់​​​មួយ​បាំង​​កន្លះ​​ ពណ៌​ខ្មៅ​លាយ​ស ​​ចង្កូត​ស្តាំ​ បើក​បរ​​​ដោ​យ​​បុរ​ស​​ឈ្មោះ​​សួ លឹម​ខុន ​​​អាយុ​​៤៦​ឆ្នាំ​​ មាន​ទី​លំនៅ​​​​ភូមិ​បន្ទាយ​​​ទី​១ ឃុំ​​​ទួល​ពង្រ​​ ស្រុក​ម៉ា​ឡៃ​​ ។

តាម​​​ប្រភព​​​ព័ត៌​មាន​ពី​កន្លែង​​កើតហេតុ​​ឱ្យ​ដឹង​ថា មន្ត្រី​​​យោ​ធារ​​​ង​គ្រោះ​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿ​ង​ពី​ជើង​ទៅ​ត្បូង​​​ លុះ​ដល់​​​ចំណុច​​កើត​ហេតុ​​​​ម៉ូតូ​​​​អស់​​​​​សាំង​​ ហើយ​​ក៏​ចុះ​បណ្តើរ​​​ទាំង​យប់​​ងងឹត​​​​​​ខណៈ​​នោះ​​​មាន​​រថយន្ត​​​ម៉ាក​នីស្សាន់​​​ខាង​លើ​​​បើក​​​​បរ​ស្រប​​​ទិសគ្នា​​ទៅ​បុក​​​​​​ពី​ក្រោយ​​​​បណ្តល​ឱ្យ​​​មន្ត្រី​​យោ​ធា​​​​​នោះ​​ស្លាប់​​តែ​ម្តង​ ​ភ្លាម​ៗរថយន្ត​​​​បាន​​បន្ថែម​ល្បឿន​​​បើក​រត់​​​​​​​ ។ ប៉ូលិស​​​​ជំនាញ​​ចរាចរណ៍​​​ក្រុង​​ប៉ោយ​​ប៉ែត​​និយាយ​ថា ​រថយន្ត​​​​ខាង​លើ​​​ក្រោយ​បុក​​​ជន​រង​គ្រោះ​​​បាន​បើក​គេច​ទៅ​បាត់​បន្សល់​ទុក​​​​សព​​ និង​ម៉ូតូ​​​​សេ​១១០​​ នៅ​​កន្លែង​​​កើត​ហេតុ​​ លុះ​ព្រឹក​​​​ឡើង​​ទើប​​រក​ឃើញ​សាច់​ញាតិ​​​សព​​​ ។

​ដោយ​មាន​​កិច្ច​​សហ​ការ​​​​​​​​​បាន​​ល្អជា​មួយ​​​​ប៉ូលិស​​​​​ស្រុក​ម៉ា​ឡៃ​​​​ក៏ស្រាវ​ជ្រាវ​​រក​ឃើញ​​​រថយន្ត​​​​បង្ក​ហេតុ​​លាក់​ទុក​ក្នុង​ផ្ទះ​​ ​ហើយ​​សមត្ថ​កិច្ច​​​ឃាត់​ទាំង​​​រថយន្ត​​​​​ និង​អ្នក​​បើក​បរ​បញ្ជូន​ទៅ​​​កាន់​ស្នង​ការ​​​​ដ្ឋាន​ខេត្ត​​ ដើម្បី​ចាត់​ការ​​​​​តាម​ផ្លូ​វ​ច្បាប់ ឯ​សព​​​​​មន្ត្រី​យោ​ធា​​ត្រូវ​​​សាច់​ញាតិ​​​យក​ទៅ​ធ្វើ​បុណ្យ​តាម​​​​ប្រពៃ​ណី​ ៕