ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការងារ​គណ​បក្ស​ប្រជា​ជនប្រគេន​ទៀន​វស្សា​​និង​ទេយ្យ​ទាន​ដល់​វត្ត​33

13 ឆ្នាំ មុន

ខេត្ត​​បាត់​ដំបង ៖ ទៀន​ព្រះ​វស្សា​ចំនួន​៣៣​គូ​​​​និង​​ទេយ្យ​ទាន​​ជា​ច្រើន​ទៀត ត្រូវ​បាន​ក្រុម​ការ​ងារ​​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ​​ចុះ​ជួយ​ស្រុក​​សង្កែ​​​ដឹកនាំ​ដោយ​លោក ​ឡោក ​​ហ៊ួរ ​ជាប្រធាន​ក្រុម​ការងារ ​​​បែង​ចែក​​ជា​ក្រុម​ចុះ​​ប្រគេនគ្រប់វត្ត​​​ក្នុង​ស្រុក​​​​កាល​ពី​ព្រឹក​​ថ្ងៃទី​​៣១ កក្កដា ​។ ​​

ដោយ​ឡែក​​​​លោក ​ឡោក ហ៊ួរ ​បាន​ដឹកនាំ​​មួយ​​ក្រុម​​​នាំ​យក​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​ទាន​ទៅ​​​​​ប្រារព្ធ​ពិធី​ប្រគេន​នៅ​​ក្នុង​វត្ត​​បាឡាត់​​ ឃុំ​នរា​សម្រាប់​វត្ត​ចំនួន​១៣វត្ត​ ​ក្នុង​ឃុំ​​ចំនួន​​បី ​គឺឃុំ​​វត្តតា​​​មឹម ​មា​ន​​៦​វត្ត​​ ឃុំ​​​​នរា​មាន​៣​វត្ត​ និង​ឃុំ​​​អូរ​ដំបង​​​​១ មាន​​៤​វត្ត ​ដោយក្នុង​មួយ​វត្ត​​ៗទទួល​បាន​ទៀន​ព្រះ​វស្សា​និង​ជើង​​មួយ​​គូ អង្ក​​រ​​៥០គីឡូក្រាម​ ​​​ទឹក​ស៊ី​អ៊ីវ​​២​យួរ ​ទឹក​ត្រី​​២​យួរ ​ប្រេង​​​ម៉ាស៊ូត​​១០​លីត្រ​ ទឹក​​ក្រូច​​២​កេស ​ទឹក​បរិសុទ្ធ​​​​១​​កេស ​​តែ​​២​កញ្ចប់​ ​ទឹក​​ដោះ​គោ​​​៥​កំប៉ុង ​ស្ករ​​ស​​៥​គីឡូ​ក្រាម​ និង​​​ថវិកា​​១០​មឺុន​​រៀល ​។ ចំណែក​​​ពុទ្ធ​បរិស័ទ​​ដែល​មក​ចូល​​​​រួម​ប្រមាណ​​១០០នាក់ ​ម្នាក់ៗ​ទទួល​បាន​​​​ថវិកា​​៥​ពាន់​រៀល​ ។​

​លោក ​ឡោក ​ហ៊ួរ ​ថ្លែងថា ​នេះ​មិន​មែន​​ជា​​ពេល​វេលា​ដែល​ត្រូវ​​​មក​ឃោស​នា​​ទេ តែ​​​ជា​ទំនៀម​​ទម្លាប់​​របស់​គណបក្ស​ប្រជា​ជន​​​កម្ពុជា​​ដែល​មាន​​​សម្តេច​អគ្គ​មហា​​​ទាំង​បី​​​​ជា​ប្រមុខ ​ហើយ​​​ការ​ប្រគេន​​ទៀន​​​ព្រះ​វស្សា​នេះ​​គណបក្ស​ប្រជា​ជន​​​​​កម្ពុជា ​​ធ្វើ​ឡើង​ទូទាំង​ប្រទេស​​ជា​រៀង​រាល់ឆ្នាំ​​​​​​ ។​

លោក​ ឡោក ​ហ៊ួរ ​បាន​ផ្តាំផ្ញើ​​​​ដល់​បង​ប្អូ​ន​ប្រជា​ពល​រដ្ឋ​​​ទាំង​អស់​​ សូមត្រៀម​​ខ្លួន​​ទៅចូលរួម​​​​បោះ​ឆ្នោត​​​នៅ​ឆ្នាំ​២០១៣ ​ខាង​មុខ ​កុំ​បី​​​ខាន​​​ហើយ​​សូម​​​ផ្តល់​​ភាព​​យុត្តិធម៌​​​ដល់​គណបក្ស​​ណា​ដែល​បាន​ធ្វើ​ជាក់​ស្តែង​​ពិត​ប្រាកដ​​ ​​ដែល​​​យើង​មើល​ឃើញ​​​ការ​រី​​ក​ចម្រើន​​​មក​ទល់​​ពេល​នេះ​ ៕