ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយ​លោក​ហូ សិទ្ធី ប្រគេន​ដល់​វត្ត​ចំនួន​៧​ក្នុង​ស្រុក​គូលែន​

13 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​ ៖ ​ដោយ​មាន​ការ​ផ្តល់​របាយ​ការណ៍​មិន​ច្បាស់​លាស់​​ពី​គណៈ​កម្ម​ការ​​អាចារ្យ​វត្ត​កាល​ពី​ថ្ងៃទី​៣០ កក្កដា ២០១២ ​កន្លង​ទៅ​ថ្មីៗ​នេះ ចំពោះ​អំណោយ​​លោក​ហូ សិទ្ធី ​នាយក​ខុទ្ទ​កា​ល័យ​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រគេន​វត្ត​ចំនួន​៧​ក្នុង​ស្រុក​គូលែន ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​កោះ​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃទី​១ សីហា ២០១២ ​សុំ​បញ្ជាក់​ថា ទេយ្យ​​ទាន​ដែល​លោក​ហូ សិទ្ធី ​បាន​ផ្ញើ​ប្រគេន​តាម​រយៈ​លោក​អភិ​បាល​រង​​ខេត្ត​ព្រះ​​វិហារ ​នៅ​ក្នុង​វត្ត​តេជោ​ព្រះ​ពោធិ៍ដំណាក់ ​ហៅ វត្ត​​ក្តាក់ ​រួម​មានទៀន​វស្សា​១​គូ ​មី​២​កេស ​អង្ករ​​១០០​គីឡូ​​ក្រាម ​ត្រី​ខ​១០​កំប៉ុង ​ទឹក​ក្រូច​១​កេស ​ទឹក​បរិសុទ្ធ​​១​កេស សាដក​​ចំនួន​​៦ សម្រាប់​៦​អង្គ​ និង​ថវិកា​​ក្នុង​មួយ​អង្គ​២​ម៉ឺន​រៀល ។

ដោយ​ឡែក​វត្ត​ចំនួន​៦​ទៀត​​ក្នុង​នោះ​មាន ១-វត្ត​គូលែន​​ត្បូង ២-វត្ត​គូលែន​​ជើង ៣-វត្ត​ឈូក ៤-វត្ត​ភូមិ​ថ្នល់​បំបែក ៥-វត្ត​ភូមិ​​តាកឹង និង​៦-វត្ត​ភូមិ​បុស្ស ​ក្នុង​មួយ​វត្តៗ​ទទួល​បាន​ទៀន​វស្សា​១​គូ​​ អង្ករ​៥០​គីឡូ​ក្រាម ​ត្រីខ១០​កំប៉ុង មី​២​កេស ទឹក​ក្រូច​១​កេស ទឹក​បរិ​សុទ្ធ​១​កេស សាដក១ ថវិកា​២​ម៉ឺន​រៀល និងសម្ភារ​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត។ ​តា​ជី​ យាយ​ជី​ចំនួន​​​៥០​នាក់​ក្នុង​​ម្នាក់​ៗ​ទទួល​បាន​​ក្រណាត់​ស​​១​ដុំ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕