ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​​ជាង​១០០​នាក់​ធ្វើ​បាតុ​កម្ម​បណ្តេញ​​ចៅ​អធិ​ការ​វត្ត​ស្តី​ទី​បាន​សម្រេច​ហើយ​

13 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​បណ្តេញ​​ចៅ​អធិ​ការវត្ត​​ស្តី​ទី​នាម​សុខ ដា ឱ្យ​ចេញពី​​វត្ត​​នាគ​រង្សី ​ស្ថិត​ក្នុង​ភូមិ​ក្តី​ដួង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ខុស​ពី​ពុទ្ធ​ប្ប​ញ្ញត្តិ​ កាល​ពី​ថ្ងៃទី​២៧ កក្កដា ​២០១២ ​ឥឡូវ​​បាន​សម្រេច​​​ហើយ ​ដោយ​លោក​ចៅ​អធិ​ការ​រួម​នឹង​សាមណេ​រ៣​រូប​ទៀត​បាន​នាំ​គ្នា​​ភៀស​​ខ្លួន​ចេញពី​វត្ត​​កាល​ពី​វេលា​ម៉ោង​​៨​យប់​ថ្ងៃ​​​នោះ​តែ​ម្តង ។

សូម​បញ្ជាក់​​ឱ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ២០១២ ​ប្រជា​ពល​រដ្ឋ​​ជាង​១០០​នាក់​​ក្នុង​ឃុំ​រោង​ដំរី​ បាន​នាំ​គ្នា​​ធ្វើ​បាតុ​កម្ម​​បណ្តេញ​​ចៅ​អធិ​ការ​​​វត្ត​ស្តី​​ទី​​នាម សុខ ដា  រួម​នឹង​សាមណេ​រ៣​រូប​ទៀត​​ដែល​បាន​​​ប្រព្រឹត្ត​​ខុស​ពី​ពុទ្ធ​ប្បញ្ញ​ត្តិ ជា​ហេតុ​នាំ​ឱ្យ​ដាច់​អាបត្តិ​ ឬ​បារាជិក ខណៈពេលដែល​​ប្រជា​ពល​រដ្ឋ​បាន​ឃើញ​សកម្ម​ភាព​ទាំង​នោះ​ ហើយ​នាំ​គ្នា​​ចូល​ទៅ​ពិនិត្យ​មើល​ដើម្បី​ឱ្យ​ច្បាស់​​ តែ​​ត្រូវ​កូន​សិស្ស​លោក​ទាំង​៤​នាក់​ជា​អង្គ​រក្សឈរ​​ចាំ​ការពារ​ហាម​ឃាត់​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​ក្នុង​វត្ត​​ជាងនេះ​ទៅ​ទៀត​​ថែម​ទាំង​បាន​វាយ​មក​លើ​ប្រជា​ពល​រដ្ឋ​ថែម​ទៀតផង។ ទាំង​អស់​នេះ​​ហើយ​ដែល​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ក្តៅ​​ក្រហាយ​​ផ្ទុះ​កំហឹង​បង្កើត​​ជា​បាតុ​កម្ម​នេះ​ឡើង​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕