ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ័រ​ថិន បំបាក់ ស្លេ​ធ័រ នៅ​ក្នុង​ដំណើរ​វិល​ត្រឡប់​ជា​ថ្មី​មក​កាន់​សង្វៀន ​RAW

13 ឆ្នាំ មុន

ខណៈ​​កា​រ​​ជួប​​គ្នា​រវាង​ចន ស៊ី​ណា និង​យក្ស Big Show​បញ្ចប់​ទៅ​គ្មាន​​អ្នក​ឈ្នះ​ចាញ់​នៅ​ក្នុង​​ការ​វិល​​​ត្រឡប់​មក​កាន់​សង្វៀន​ RAW​​ជា​ថ្មី​ រែន​ឌី​ អ័រ​ថិន​បាន​បង្ហាញ​ជូន​អ្នក​គាំ​ទ្រ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​​ដែល​គ្មាន​ថ្ងៃ​សាប​សូន្យ​ដោយ​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​ហេត ស្លេធ័រ​ដោយ​​ស្នៀត​​ពិ​សេស​ឱ្យ​សន្លប់​គ្មាន​ការ​តបត​បាន​។ ក្នុង​ពេល​ជា​មួយ​គ្នា​​នោះ​ដែរ ការជួប​គ្នា​រវាង​អ្នក​កី​ឡាកាស​ចិត្ត​ធម៌​ចន ស៊ី​ណា​ និង​យក្ស​ Big Showត្រូវ​បាន​បញ្ចប់​ដោយ​គ្មាន​លទ្ធផល ​ខណៈ​ស៊ី អឹម​ផាំង​បាន​ចូល​ឆាឆៅ​វាយ​សំ​ពង​គូប្រ​កួត​ទាំង​២ ។​ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​កីឡា​កាស​ RAW​ស្ថិត​ក្នុង​ទី​ក្រុង​CINCINNATIរដ្ឋ​អូ​ហាយ​យ៉ូ​ សហរដ្ឋ​អា​មេរិក​​​ត្រូវ​​​នឹង​ព្រឹកថ្ងៃ​​អង្គារ​ទី​៣១កក្ក​ដា​នៅ​កម្ពុ​ជា ។​

អ័រ​ថិន​នៅ​ក្នុង​ដំ​ណើរ​មក​​ប្រ​កួត​នៅ​សង្វៀន RAW​សាជា​ថ្មី​ រូប​គេ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ទស្ស​នា​ ខុស​ពី​លើក​មុន​ៗ​ដែល​រូប​គេ​ត្រូវ​គេ​ដាក់​រហស្ស​នាម​ថា​ ជា​កំពូល​អ្នក​លប​វាយ​គេ​ពី​ក្រោយ​ខ្នង ។ ជា​មួយ​នឹង​កំពូល​ស្នៀត ​ពិ​ឃាតចាប់គូ​ប្រ​កួត​បោក​ផ្ទប់​មុខ​លើ​ក្តាររេញ​ អ័រ​ថិន​ហាក់​ល្បី​ឈ្មោះ​​គ្រាន់​បើ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ។ ​បន្ទាប់​ពី​ការ​អួត​បង្ហាញ​សាច់​ដុំ​ចំ​ពោះ​អ្នក​ទស្ស​នា​រួច​មក ការ​ប្រ​កួត​រវាង​អ្នក​កីឡា​កាស​ទាំង​២​ក៏​បាន​ចាប់​ផ្តើម ។ ការ​ប្រ​កួត​ចាប់ក្តៅ​គគុក​ភ្លាម​ៗ​ក្នុង​ខណៈ​ដែល​ហេត ស្លេធ័រ​ប្រើ​កណ្តាប់​ដៃ​វាយ​សន្ធាប់​លើ​អ័រ​ថិន និង​បន្ទាប់​មក​ធាក់​ជា​ច្រើន​ជើង​។ ស្លេធ័រ​ហាក់​មាន​កំ​ហឹង​ខ្លាំង​នឹង​អ័រ​ថិន​ដោយ​សូម្បី​តែ​អា​ជ្ញា​កណ្តាល​ក៏​​ឃាត់​គេ​ស្ទើរ​ពុំ​បាន​។

​សម្រាប់​អ័រ​ថិន​ ការ​វាយ​នេះហាក់​មិន​បាន​ធ្វើ​ឱ្យ​ភាព​ក្លា​ហាន​របស់​គេ​រួញ​ខ្លី​នោះ​ឡើយ​។ គេ​បាន​​វាយ​បក​ភ្លាម​ៗ​ផង​ដែរ​រួច​បាន​ចាប់​បោក​ស្លេធ័រ​លើ​ក្តាររេញ​ បន្ទាប់មក​ចាប់​អុក​ស្លេធ័រ​ផ្ទប់​មុខ​លើ​ក្តាររេញ​បន្ថែម​ទៀត ។ មួយ​ស្នៀត​នេះ​បាន​ធ្វើ​ឱ្យ​ស្លេតធ័រ​ឈឺ​ចុក​ចាប់​រមួល​ខ្លួន​។ ចំណែក​អ័រ​ថិន​ដោយ​​មិន​ចង់​ចំ​ណា​យ​ពេល​យូរ​ក៏​បាន​បញ្ចប់​ការ​ប្រ​កួត​ជា​មួយ​ស្នៀត​ពិ​សេស​ RKO។ គេ​ប្រើ​ស្នៀត​នេះ​កម្ទេច​​ស្លេធ័រ​សង្កត់​ឱ្យ​អា​ជ្ញា​កណ្តាល​រាប់​ដល់​៣​យក​ឈ្នះ​ការ​ប្រ​កួត​ទាំង​ស្រុង ។ ជ័យ​ជម្នះ​ដ៏​ឆាប់​រហ័ស​នេះ​គឺ​ជា​កា​ដូ​មួយ​ដែល​អ័រ​ថិន​ជូន​ជា​ចំណង​ដៃ​ដល់​អ្នក​គាំ​ទ្រ​រ​បស់​ខ្លួន​ក្នុង​ការ​វិល​មក​កាន់​សង្វៀន​ RAW​ជា​ថ្មី ។​

ដោយ​ឡែក​នៅ​ក្នុង​រាត្រី​នោះ​ផង​ដែរ​ ការ​ជួប​គ្នា​រវាង​ចន ស៊ី​ណា​និង​យក្ស Big Showត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​ប្រ​កាស​លទ្ធផល​។ នេះ​ក៏​ព្រោះ​តែ​ ស៊ី អឹម​ផាំង​បាន​ចូល​រួម​ក្នុង​នាម​ជា​អ្នក​អត្ថា​ធិប្បាយ​ការ​ប្រ​កួត​បាន​ចូល​ទៅ​ឆា​ឆៅ​វាយ​ចន ស៊ី​ណានិង Big Show​ក្នុង​ខណៈ​​ស៊ី​ណា​កំពុង​លី​Big Show​ហៀប​នឹង​បោក​យក​ជ័យ​ជម្នះ ។ បន្ទាប់​មក​ទៀត ស៊ី​ អឹម​ផាំង​បាន​ទាត់​Big Show​មួយ​ជើង​ចំក្បាល​ ។

ជា​លទ្ធផល​គូ​ប្រ​កួត​ទាំង​ពីរ​សន្លប់​រៀង​ៗ​ខ្លួន​ ឯស៊ី អឹម​ផាំង​ដើរ​ចេញ​ធ្វើ​ព្រ​ងើយ ។​ ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់ការ​ទូ​ទៅ​របស់​ RAW​បាន​ចេញ​មក​ប្រ​កាស​ថា ទង្វើ​របស់​ស៊ី អឹម​ផាំង​នេះ​មិន​ត្រឹម​ត្រូវ​ទេ​ហើយ​បាន​កំណត់​ឱ្យ​រូប​គេ​ត្រូវ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ   ​ក្រ​វាត់​ WWE​របស់​ខ្លួន​តទល់ចន ស៊ី​ណា​និង​យក្ស Big Showក្នុង​ព្រឹត្តិការ​ណ៍​ Summer​​Skam ៕