ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​សាងសង់​ភូមិគ្រឹះ​យក​លំនាំ​តាម​អង់​គ្លេស​លក់​តម្លៃ​15​លាន​ដុល្លារ​

13 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ឱ្យ​ដឹងថា ​ចិន​បាន​សាង​សង់​គេហ​ដ្ឋាន​ថ្លៃបំផុត​ក្នុងប្រទេស ​ដោយ​មាន​លក្ខណៈ​ស្រដៀង​នឹង​ភូមិ​គ្រឹះ​របស់​អង់​គ្លេស​ ​មាន​តម្លៃ​ចាប់ពី​​​១៥​លាន​ដុល្លារ​ ​ក្នុង​មួយ​​ខ្នង​​ស្ថិត​នៅ​ជាយ​ក្រុង​ប៉េ​កាំង ​ដោយ​​រំពឹងថា ​នឹង​សាងសង់​រួចរាល់​នៅចុង​ឆ្នាំ​នេះ​ ​ប៉ុន្តែ​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ប្រាកដ​​ក្នុងចិត្តថា ​ថ្លៃ​ខ្ពស់​បែប​នេះ​មាន​អ្នក​ទិញ​ ឬ​អត់ទេ​​?

របាយ​ការណ៍​បញ្ជាក់​ថា ​ភូមិគ្រឹះ​នោះ​​ ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ផលិត​ផល​ពី​ការ​អភិវឌ្ឍ​អនចល​ទ្រព្យ​របស់​ចិន​ ​និង​មាន​ការ​ប៉ាន់​ប្រមាណ​ថា ​ចិន​មាន​លំនៅឋាន​ថ្មី​គ្មាន​អ្នក​ទិញ​ជាង​៦៤​លាន​ខ្នង​ ដោយ​សារ​មាន​ការ​សាង​សង់​លើ​​ស​​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ ​។​តាម​រយៈ​ការធ្វើ​អង្កេត​ និងស្រាវ​ជ្រាវ​ក្នុងទី​ក្រុងធំៗ​ចំនួន​៣៥​​​ ​ក្នុងឆ្នាំ​២០១០​ឃើញ​ថា ​ថ្លៃ​អចលន​ទ្រ​​ព្យ​ក្នុងទី​ក្រុង​ចំនួន​១១​​ ​រួម​ទាំង​ប៉េកាំង​ ​និងសៀង​ហៃ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ថ្លៃទី​ផ្សារ​ពី​៣០​ទៅ​​៥០​ភាគរយ​ ​ខណៈ​ពេល​ក្រុង​ហ្វូចូវ​​មាន​ឯត​​ទគ្គ​កម្ម​ថ្លៃ​បំផុត​គឺ​​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ​៧០​ភាគរយ​ ​។

​នៅ​ក្នុងការព្យាយាម​ទប់​ស្កាត់​ថ្លៃ​​​អចលន​ទ្រព្យ​ដែល​កើន​ខ្ពស់ ​ធ្វើ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉េ​កាំង​ត្រូវ​ប្រើ​បទ​ដ្ឋាន ​«ផ្ទះ​មួយ​មនុស្ស​ម្នាក់​» ​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកក្រុង​​ប៉េកាំង​ ​មិនអាច​ទិញ​ផ្ទះ​ ​ក្នុងក្រុង​​​បាន​លើស​ពី​១​ខ្នង​ ​៕