ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​អភ័ព្វ​​ក្បាល​ធំ​ដេក​លើ​កន្ទេល​​៦​ឆ្នាំ​ម្តាយ​ឪពុក​ប្រកាស​​រក​ជំនួយ

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ពិត​ជា​គួរ​ឱ្យ​សង្វេគ​​ណាស់​កុមារា​​ម្នាក់​​កើត​មក​ក្បាល​ធំ​​រាង​ស្គម​ស្គាំង​ដេក​នៅ​នឹង​កន្ទេល​​រយៈ​ពេល​៦​ឆ្នាំ ម្តាយ​​ឪពុក​អស់​លទ្ធ​ភាព​ព្យា​បាល​ប្រកាស​រក​ជំនួយ។ ​​កុមារា​​​រូប​នោះ​ឈ្មោះ​ជ្រេង ប៊ុនលាប អាយុ​៦ឆ្នាំ ​មាន​ម្តាយ​​ឈ្មោះ​ខេង យោ អាយុ​​៤១​ឆ្នាំ​ ឪពុក​​ឈ្មោះ​អោម កែវ អាយុ​៣៨ឆ្នាំ ​នៅភូមិ​រំ​ពើន ឃុំ​​ស្តេច​គង់ ស្រុក​បន្ទាយ​មាស ។

បើ​​យោង​តាម​ការ​​រៀប​រាប់​​របស់​ម្តាយ​ឪពុក​កុមារា​អភ័ព្វ​​នេះ​ឱ្យ​ដឹង​ថា កូន​ប្រុស​​របស់​គាត់​​ពេល​​កើត​មក​ដូច​​ក្មេង​ឯ​ទៀត​ធម្មតា លុះ​​អាយុ​ជិត​មួយ​​ឆ្នាំ​ មាន​ជំងឺ ស្រាប់​​តែ​​ក្បាល​ធំ​​តែ​ម្តង ។ ប្រភព​បន្ត​ថា ពេល​ឃើញ​កូន​​ក្បាល​ធំ​បែប​នេះ​គាត់​បាន​យក​កូន​​​ទៅ​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​គ្រូ​​ពេទ្យ​​ពិនិត្យ​​​ឃើញ​ថា កូន​ប្រុស​គាត់​ទឹក​ចូល​ក្នុង​ខួរ​ក្បាល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕