ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​SPARK Z វ៉ា​រថយន្ត​ជ្រុលទៅ​បុកអ៊ែរ​ប្លែត​របួស​​បែក​មាត់​​ដេរ​2​ថ្នេរ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​​២នាក់​ជិះ​ម៉ូត​ SPARK Z ​បើ​ក​វ៉ារថយន្ត​​ មួយគ្រឿង​​ជ្រុល​ទៅ​ខាង​ឆ្វេង​​​បុក​ម៉ូតូ​​​​អ៊ែរប្លែត​បណ្តាល​​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​ ​SPARK Z ម្នាក់​​បែក​មាត់​​ដេរ​ចំនួន​​​២​ថ្នេរ  កាលពី​​វេលាម៉ោង​​​៣និង​១០​នាទី​រសៀល​​​​ថ្ងៃទី​៣១ ​កក្កដា ​តាម​ផ្លូវ​​លេខ​២៧១ ​សង្កាត់​​​ទួល​​ទំពូង​​២ ខណ្ឌ​ចំការមន ។​

សាក្សី​​​នៅ​កន្លែង​កើតហេតុ​​​បាន​ឱ្យ​ដឹង​ថា ​ម៉ូតូ​អ៊ែរប្លែត​​ ពណ៌​ខ្មៅ ​​បើក​បរ​ដោយ​បុរស​ម្នាក់​​ជា​គ្រូ​បង្រៀន​​​តាម​​​ផ្លូវ​លេខ​​២៧១ ពី​ជើង​​ទៅ​ត្បូង ​ចំណែក​ម៉ូតូ​ ​SPARK Z ​​ពណ៌ខ្មៅ ​​ជិះ​​គ្នា​២​នាក់ ​ពី​ត្បូង​ទៅជើង​​​​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា ​ខណៈ​មក​ដល់​ចំណុច​ខាង​លើម៉ូតូ ​​SPARK Z ​បើ​ក​វ៉ា​រថយន្ត​​មួយគ្រឿង​ហៀរ​ចូល​ខាង​ឆ្វេង​​ដៃ​​​ជ្រុល​ទៅបុក​​ជាមួយ​ម៉ូតូ​​​អ៊ែរ​ប្លែត​​​ចំពីមុខ ​​ធ្វើ​ឱ្យ​ម៉ូតូ​អ៊ែរ​ប្លែត​​​វិល​​មួយជុំ​ ។ ​​អ្នក​បើក​ម៉ូតូ​​អ៊ែរប្លែត​​​ឈ្មោះ​ ចំ​រើន ​អាយុ​៣៩​ឆ្នាំ ​ជា​គ្រូ​បង្រៀន​ ​ស្នាក់​នៅ​​សង្កាត់​ទឹក​ថ្លា​​​​ ខណ្ឌ​សែន​សុខ ​​​​រង​របួស​រលាត់​ដៃ​ជើង​តិច​តួច ។​

ចំណែក​អ្នក​បើក​ម៉ូតូ ​SPARK Z ​ឈ្មោះប៉េ ​ស៊ីណា ​អាយុ​២៤​ឆ្នាំ  ​ស្នាក់​នៅ​សង្កាត់​​ផ្សារ​ដើម​គ ​ខណ្ឌ​ទួល​គោក ​របួស​បែកមាត់​​​ត្រូវ​បាន​គេ​​ដឹក​ទៅ​​​ព្យា​បាល​​នៅ​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-សូវៀត​ ដេរ​​​​ស្នាម​បែក​​មាត់​ចំនួន​​​​២​ថ្នេរ ​។​​ក្រោ​យ​ពេល​កើត​​ហេតុ​ម៉ូតូ​អ៊ែរ​​​ប្លែត​​​បែក​ស្តុប​​និង​ស៊ី​ញ៉ួខាង​មុខ  ចំណែក​ម៉ូតូ SPARK Z ​វៀច​​បូម​​បើ​កទៅ​មុខ​មិន​​កើត​ ​ត្រូវ​បាន​សមត្ថកិច្ច​​យក​ម៉ូតូ​ទាំង​ពីរគ្រឿង​​ទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​​ខណ្ឌ​ចំការ​មន ដើម្បី​​ដោះ​ស្រាយ​ ៕