ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​​ជិះ​ម៉ូតូ​​ទៅ​បុក​ពី​ក្រោយ​​ម៉ូតូ​កំពុង​ស៊ីញ៉ូ​បត់​ឆ្វេង​ដួល​បោក​ក្បាល​​របួស​ធ្ងន់​ខ្លួន​ឯង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្រវឹង​កុំ​បើក​បរ​ តែ​សម្រាប់​ពេល​រាត្រី​អ្នក​បើក​បរ​ភាគ​ច្រើន​សុទ្ធ​តែ​ស្រវឹង ហើយ​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ក៏​បណ្តាល​មក​ពី​ការ​ស្រវឹង​ដែរ ក្នុង​នោះ​យុវជន​ស្រវឹង​ម្នាក់​ជិះ​ម៉ូតូ​​​ទៅ​​បុក​ពី​ក្រោយ​​ម៉ូតូ​មួយ​គ្រឿង​​ទៀត​កំពុង​ស៊ីញ៉ូ​បត់​ឆ្វេង បណ្តាល​ឱ្យ​ម៉ូតូ​ដួល​ប្រាវបោក​ក្បាល​ទៅ​នឹង​ថ្នល់​​របួស​ធ្ងន់​ខ្លួន​​ឯង។ ​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៣១ កក្កដា តាម​​​​បណ្តោយ​​មហា​វិថី​​ព្រះ​​សីហនុ (២៧៤) មុខ​ហាង​គីរី​រម្យវាំង​នន ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន ។

អ្ន​កបើក​ម៉ូតូ​វីវ៉ា​មាន​ឈ្មោះ​ប៉ោ ហុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជាអ្នក​រត់​ម៉ូតូ​ឌុប​របួស​ស្រាល និង​ស្ត្រីជិះ​ពី​ក្រោយ​​រង​របួស​ស្រាល​ដែរ។ ​ចំណែក​​អ្នក​បើក​​​ម៉ូតូ​ឌ្រីម​សេ​១១០ ស៊េរី​២០១២ ​មាន​ឈ្មោះ​ឆាយ ភេទ​ប្រុស អាយុ​ជាង​២០​​ឆ្នាំ​​ស្នាក់​នៅ​សង្កាត់​​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ។

​ក្រោយ​ពេល​កើតហេតុ​​ជន​រង​គ្រោះ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​​អធិ​ការ​ដ្ឋាន​ខណ្ឌ​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕