ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​​រង​ការ​​ដាច់​ភ្លើង​​ជាងមួយ​​ចំហៀង​​​ប្រទេស​​​​ជាថ្មី​ទៀត​

13 ឆ្នាំ មុន

ប្រទេសឥណ្ឌា​កាលពី​ថ្ងៃទី​​៣១កក្កដា​​ជួប​ប្រទះ​​នឹង​ការ​​ដាច់​ភ្លើង​អគ្គិសនី​​យ៉ាងធំ​មួយ​​ថ្មី​ទៀត​​ពុំ​ធ្លាប់​​មាន​ពីមុនមក​ ដែល​​ប៉ះពាល់​ដល់​មួយ​​​​ចំហៀង​​​​​ប្រទេស​​​ក្រោយ​ការ​ដាច់​​​ភ្លើង​​ស្ទើរ​ដូច​គ្នា​​នោះដែរ​​ក្នុងរដ្ឋ​ចំនួន​​២០​​នៅ​ភាគ​ខាង​ជើង​​​ភាគ​ខាង​កើត​ និងភាគ​|សាន​​ប្រទេស ។​

​កាលពី​ថ្ងៃទី​​៣០​​កក្កដា​កន្លង​មក​នេះ​មាន​​​ការ​​ដាច់​ភ្លើង​​​ធំមួយ​ប៉ះពាល់​​ដល់​មនុស្ស​៣០០​លាន​នាក់​ ​រួចហើយ​​​នៅភាគ​ខាង​ជើង​ឥណ្ឌា ។​កម្មករ​​​​​រ៉ែ​ប្រមាណ​ជា​​២០០​នាក់​​ជាប់​ក្នុង​អណ្តូង​រ៉ែ ធ្យូង​​ថ្ម​មួយ​នៅ​​បឹង​ហ្គាល់​ខាងលិច​​រយៈ​ពេល​​ដល់​​ទៅ​៦ម៉ោង​​​​ព្រោះ​​​ដាច់​ភ្លើង​រារាំង​​​ដល់​​ការ​ប្រើ​ប្រាស់​ឧបករណ៍​ឡើង​​ចុះ​របស់​កម្មករ​​​ក្នុង​​​​អណ្តូង​រ៉ែ ។ ​​មេត្រូ​​​​ក្រុង​ញូវ​ដែល្លី​​ត្រូវ​​ជាប់​គាំង​​​ ហើយ​​រថភ្លើង​៤០០​​ខ្សែ ក៏​ជាប់​​គាំង​ហើយ​ធ្វើ​ឱ្យ​​មាន​ការ​ជ្រួល​ច្របល់​​​​​ក្នុង​​​ទីក្រុង​ធំៗ​ដោយ​​សារ​​​ដាច់​ភ្លើង​​​ស្តុប។​

​រដ្ឋមន្ត្រី​​​​ថាមពល​​​ឥណ្ឌា​លោក​​ស៊ូស៊ី​កុមារ​ ស៊ីន​​​​​ដេ​អះអាង​ថា ​ការដាច់​ភ្លើង​​យ៉ាងធំ​​នោះ​​ដែល​កើត​មាន​រវាង​ម៉ោង​​១៣​ម៉ោងក្នុង​ស្រុក​​​​បណ្តាល​​មក​ពី​រដ្ឋ​ប្រើប្រាស់​​​ភ្លើង​​អគ្គិសនី​​លើសសម្ថភាព​​​​​​ផ្គត់​ផ្គង់​​ទើបនាំ​ឱ្យ​មាន​បាតុភូត​ដូមីណូ​បែប​នេះ ។ ​តំបន់​​​ដាច់​ភ្លើង​​​​លាត​សន្ធឹង​​ពី​​​ព្រំដែន​​ប៉ាគីស្ថាន​​​​ដល់​​តំបន់​​ទាំងឡាយ​នៅភាគ​|សាន​​ជិត​ប្រទេស​​ចិន​​ហើយ​ប៉ះពាល់​​ដល់ក្រុង​ញូវ​ដែល្លី​​​រដ្ឋធានី​​​ឥណ្ឌា​​​ក៏ដូច​ជា​ទីក្រុង​កាល់​គូតា​ និង​ក្រុង​LUCKNOW ។ ​សរុប​​​រដ្ឋ​ដល់ទៅ​​២០​ក្នុង​​ចំណោម​​​រដ្ឋ​ទាំង២៩​​រង​ការ​ប៉ះពាល់​​ដោយ​​ការដាច់​ភ្លើង​ថ្មី​នេះ ៕​