ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​​តេជោ​ហ៊ុន សែន ៖ ស្នាម​មេដៃ​សុំ​ឱ្យ​ដោះ​លែង​លោក​ម៉ម សូណង់ដូ ​គ្មាន​ទម្ងន់​​លើ​តុលា​ការ​ទេ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី​១ សីហា ២០១២នេះ បាន​ផ្ញើសារទៅកាន់សមាជិកសមាគមអ្នក​ប្រជា​ធិប​តេយ្យ ក៏ដូច​ជាក្រុមអ្នកគំាទ្រ​លោក​ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំដែលបាននិងកំពុងធ្វើ​សកម្ម​ភាព​ផ្តិតមេ​ដៃ​ទាម​ទារឲ្យមានការដោះ​លែងលោក​ម៉ម សូណង់ដូនោះថា ជាការអត់​ប្រយោជន៍​នោះទេ ព្រោះស្នាមមេដៃគ្មានទម្ងន់​ទៅ​លើប្រព័ន្ធតុលាការទេ ។

ប្រសាសន៍​ថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើឡើងនៅ​គ្រា​ដែល​មន្រ្តីគណបក្សប្រឆាំ​ង​អង្គការសង្គមស៊ីវិល ក៏ដូចជា​សមា​គមអ្នកប្រជាធិបតេយ្យក្រោមការ​គ្រប់គ្រងរបស់លោក​ម៉ម សូណង់ដូ បាន​និង​កំពុង​ស្វែងរកកិច្ចអន្តរាគមន៍​នានា ជាពិសេស​ការ​ផ្តិតមេ​ដៃគំាទ្រ​ឲ្យ​មានការដោះលែង​លោក​ម៉ម សូណង់ដូ នោះ ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​២.៦១៩​នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិ​សាស្រ្ត​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​នៅវិទ្យាស្ថានជាតិ​អប់រំ​នាព្រឹកថ្ងៃទី១ សីហា ២០១២ សម្តេច​នាយក​​រដ្ឋ​មន្រ្តី ហ៊ុន សែន បានមានប្រសាសន៍​បញ្ជាក់ឲ្យ​ដឹង​ដែរថា វិទ្យុសំបុកឃ្មុំ​វាមិន​ខុស​នោះ​ទេ ដូច្នេះ​គ្មានការបិទឡើយ ប៉ុន្តែបុគ្គល​ជា​ម្ចាស់​ជា​​អ្នកធ្វើ​ខុស​បានន័យថា មិនមែនខឹងគោ​វាយ​រទេះ​នោះ​ទេ។

សម្តេចនាយករដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​៧នាក់ បានមកទទួលបទបញ្ជា ប៉ុន្តែ​៦​នាក់ បានចូលមកសារភាពហើយ ក្នុង​ចំណោម​នោះ​៥​នាក់ មាន​ដីការ​តាមចាប់ខ្លួន ប៉ុន្តែ​ក្នុងនោះ​មាន​៤​នាក់ បានចូល​មកសារ​ភាព​ហើយ​​នៅសល់តែ​ម្នាក់​ទៀតប៉ុណ្ណោះ គឺ​ប៊ុន រដ្ឋា។

ចំពោះ​លោក​ម៉ម សូណង់ដូ វិញ ដែល​សមា​ជិក​របស់គាត់នាំ​គ្នា​ផ្តិតមេដៃទាម​ទារឲ្យ​ដោះ​លែង​នោះ សម្តេច​បាន​ឆ្លើយតបទៅវិញថា គឺ​អត់​មាន​​ប្រយោជន៍​​នោះ​ទេ ស្នាមមេដៃគ្មានទម្ងន់​ទៅលើប្រព័ន្ធ​តុលា​ការ​ទេ ដូច្នេះសូម​ឲ្យ​រកមេធាវី​ដែល​ខ្លាំងមក៕