កងទ័ពស៊ីរីកាលពីថ្ងៃទី៣១កក្កដាបានបន្តការវាយលុករបស់ខ្លួនដើម្បីកម្ទេចពួកបះបោរក្នុងទីក្រុងអាឡែបនិងនៅកន្លែងឯទៀតៗក្នុងប្រទេសខណៈដែលព័ត៌មាននានារាយការណ៍ពីវត្តមានរបស់ពួកយុទ្ធជនអាល់កៃដានិងពួកមូចាហុីឌីនដទៃៗទៀតក្នុងការប្រយុទ្ធដែលកំពុងប្រព្រឹត្ត។
ទៅទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA គូសបញ្ជាក់កាលពីថ្ងៃទី៣១ កក្កដាថា កងទ័ពបានតាមប្រមាញ់ពួកបះបោរក្នុងសង្កាត់សាឡាហ៊ូដឌីនក្រុងអាឡែបធ្វើឱ្យពួកឧទ្ទាមរងការបាត់បង់ធ្ងន់ធ្ងរ ។ កងទ័ពក៏ធ្វើប្រតិបត្តិការមួយដែរជាមួយការជួយទ្រទ្រង់របស់ប្រជាជនមូលដ្ឋានក្នុងសង្កាត់ហានដ្រាតក្រុងអាឡែប ធ្វើឱ្យបណ្តាក្រុមប្រដាប់អាវុធរងការបាត់បង់ធ្ងន់ធ្ងរ ។ SANAក៏ប្រកាសផងដែរថា កងទ័ពស៊ីរីបានប៉ះទង្គិចគ្នាជាមួយបណ្តាក្រុមភេរវករប្រដាប់អាវុធនៅជាយក្រុងអាឡែប ហើយកម្ទេចរថយន្តថ្មីដឹកពួកភេរវករ៩គ្រឿង ។
ចំណែកអង្គការសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសវិញរៀបរាប់ថា ពួកឧទ្ទាមបានវាយប្រហារប៉ុស្តិ៍ប៉ូលិសស៊ីរីក្នុងសង្កាត់សាលហុីននិងសង្កាត់បាអាល់ណៃរ៉ាប នាកណ្តាលក្រុងអាឡែប ហើយដណ្តើមកាន់កាប់អគារទាំងឡាយក្រោយការប្រយុទ្ធគ្នាជាច្រើនម៉ោងដោយបន្ថែមថា ប៉ូលិសយ៉ាងតិច៤០នាក់ស្លាប់ក្នុងការវាយប្រហារនេះ ។ទីក្រុងអាឡែបធ្លាក់ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវចាប់តាំងពីសប្តាហ៍មុនមកខណៈបណ្តាមេដឹកនាំឧទ្ទាមប្រកាសពីប្រតិបត្តិការមួយដើម្បីរំដោះក្រុងនោះជាទីក្រុងសេដ្ឋកិច្ចធំបំផុតរបស់ប្រទេសមក ៕
ចែករំលែកព័តមាននេះ