ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យេម៉ែន​ ៖ ​ស្លាប់​១៧​នាក់​​ក្នុង​ការ​ប៉ះទង្គិចគ្នា​​​​​នៅ​ក្រសួង​​មហា​ផ្ទៃ​

13 ឆ្នាំ មុន

យោងតាម​​​បណ្តា​មន្ត្រី​​និងក្រុម​គ្រូពេទ្យ​​​​ថា​មនុស្ស​យ៉ាង​តិច​​១៧​នាក់​​​បាន​ត្រូវ​​​ស្លាប់​​ហើយ​ជាច្រើន​​​សិបនាក់​​​​ទៀត​ត្រូវរបួស​ក្នុង​ការ​​ប៉ះ​ទង្គិចគ្នា​រវាង​​កង​កម្លាំង​សន្តិសុខ​និង​បណ្តា​ជន​​​ប្រដាប់​អាវុធ​​ស្ថិត​ក្នុង​​​​ក្រុម​ប្រឆាំង​​មួយ​ក្នុងជួរ​​កងទ័ព​​កាលពី​ព្រឹក​ថ្ងៃទី​​៣១កក្កដា​​នៅ​ឯ​ក្រសួង​​​មហា​ផ្ទៃ​​យេម៉ែន​ ។​

​​ក្រុមគ្រូពេទ្យ​​​នៃមន្ទីរ​ពេទ្យ​​​​​​ប៉ូលិស​​​និយាយ​ថា​​​សរុប​​សាក​សព​ទាហាន​​១១​នាក់​ត្រូវ​បាន​​បញ្ជូន​មក​កាន់​​មន្ទីរពេទ្យប៉ូលិស​ហើយ​​ទាហាន​ជាច្រើន​​សិប​នាក់​​ទៀត​ត្រូវ​របួស។​ ​កង​កម្លាំង​​​សន្តិសុខ​​​បាន​ចាប់​ខ្លួន​ទាហាន​​​ប្រឆាំង​​ស្លៀក​ពាក់​​​ឯក​សណ្ឋាន​​កងកម្លាំង​សន្តិសុខ​​២៨​នាក់​ហើយ​​​​រក​ឃើញ​​សាក​សព​ទាហាន​​ប្រឆាំង​​៦​នាក់​​នៅ​ខាង​ក្នុង​អគារ​ក្រសួង​មហា​ផ្ទៃ ។​

អ្នក​ទទួល​​ខុស​ត្រូវ​​​ម្នាក់​របស់​ប៉ូលិស​​យេម៉ែន​ និយាយ​ថា​​​​​ ពួក​​​ទាហាន​​ប្រឆាំង​អះអាង​​ថា​ពួក​​​គេ​​ទទួល​​បញ្ជា​​ពី​សំណាក់​ឧត្តម​​​សេនីយ៍​​​​​អាលី​​ម៉ូហ៍សេនអាល់​​អាហ៍​ម៉ា​ ឱ្យ​​លុក​ចូល​​​ក្នុង​​ក្រសួង​​​មហា​ផ្ទៃ​​ដើម្បី​​ការពារ​​ឧត្តម​​សេនីយ៍​រូបនេះ ។​រយៈពេល​​​៣​ថ្ងៃ​​ចុង​ក្រោយ​​នេះ​មានការ​​​បាញ់​​​​កាំភ្លើង​​​​រប៉េះរប៉ោះ​​​រវាង​កង​កម្លាំង​​សន្តិសុខនិង​ពួក​​​ជន​ប្រដាប់​អាវុធ​​កុល​សម្ព័ន្ធ​​នៅ​​ជុំ​វិញ​ក្រសួង​មហា​ផ្ទៃ ។  ​នៅ​យេម៉ែន​​​​ពួក​កុល​សម្ព័ន្ធ​​​​បន្ត​ដើរតួ​នាទីសំខាន់​​មួយ​ក្នុង​ដំណើរ​​​​ការ​នយោបាយ​​​​​​ពីព្រោះ​​​​​ពួក​​សកម្ម​ប្រយុទ្ធ​​​​ជា​ច្រើន​​រយ​ពាន់​នាក់​ ​ស្មោះ​ត្រង់​​​​តែ​ចំពោះ​​បណ្តា​មេដឹកនាំ​​កុល​សម្ព័ន្ធ ។​

​ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃទី​៣១​កក្កដា​​ជា​ការ​​​ប្រយុទ្ធ​យ៉ាង​​អាក្រក់​​បំផុត​នៅ​រដ្ឋធានី​​​​​យេម៉ែន​ ចាប់តាំង​ពី​ការ​​​​ឡើង​​​កាន់​អំណាច​របស់​​ប្រធានា​ធិបតី​​​លោក​​​​អាបដរ៉ាប​បូម៉ាន់​សួរ ហាឌី កាលពី​ខែកុម្ភៈ​​មក ។ ក្រុង​​​សាណា​​រយៈពេល​​​​១ខែ​​​​​ជាទី​លាន​​​​​នៃ​ការ​​ប្រយុទ្ធ​គ្នា​​​​នៅ​​តាម​ដង​វិថី​​​រវាង​​​​កងទាហាន​​ប្រឆាំង​​​គាំទ្រ​​ដោយពួក​សកម្ម​​ប្រយុទ្ធ​​​​ដឹក​នាំដោយ​ប្រមុខ​​កុល​សម្ព័ន្ធ​លោក​​​សាឌីក អាល់​​អាហ៍ម៉ា និង​កងទ័ព​​ដែល​​ស្មោះត្រង់​​នឹង​អតីត​ប្រធានាធិបតី​​​​​លោក​​​​អាលី​អាប់​​ឌុល​​ឡា​ហ៍​សាឡេហ៍ មុន​ពេល​​​ផ្ទេរ​អំណាច​​ឱ្យ​​​លោក​ហាឌី ៕