ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​លោក​ឧត្ត​ម​សេនីយ៍​ឯក ចៅ ភិរុណ ដឹក​នាំ​មន្ត្រី​ចុះ​ប្រគេន​ទៀន​វស្សា និង​ទេយ្យ​វត្ថុ​ចំនួន​៣៥​វត្ត​នៅ​ស្រុក​ស្វាយ​ជ្រំ​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា លោក​ឧត្តម​​សេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​សម្ភារ​​បច្ចេកទេស ក្រសួង​ការ​ពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ស្រុក​សា្វ​យ​ជ្រំ រួម​ជាមួយ​អស់លោក លោកស្រី​ជា​ក្រុមការងារ​ទាំងអស់​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ទៀន​​វស្សា និង​ទេយ្យ​វត្ថុ​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៣៥​វត្ដ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​កាល​ត្រីមាស​។ ពិធី​នេះ​បាន​ប្រារព្ធ​​ឡើង​នៅ​ក្នុង​បរិវេណ​វត្ដ​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង ដែល​ស្ថិត​ក្នុង​ឃុំ​ក្រោ​ល​គោ ស្រុក​សា្វ​យ​ជ្រំ និង​មានការ​​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​​ក្រុមប្រឹក្សា​ខេត្ដ លោក​អភិបាល​-​អភិ​បាល​រង​ស្រុក​ យាយជី តាជី និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​។

លោក​ឧត្តម​សេនីយ៍​ឯក ចៅ ភិ​រុណ បាន​មាន​​ប្រសាសន៍​នៅ​ក្នុង​អង្គពិធី​នោះ​ថា យើង​មាន​ឱកាស​បាន​មក​ជួបជុំ​គា្ន​និង​ប្រារព្ធ​​ពិធីបុណ្យ​ប្រគេន​ទៀន​វស្សា​ដល់​ព្រះសង្ឃ​នា​ពេល​នេះ គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្ដិភាព និង​ស្ថិរ​ភាព​នយោបាយ​ដ៏​ពេញលេញ​នៅ​ទូ​ទាំង​ប្រទេស​ដែល​ទាំង​អស់នេះ ​គឺ​កើត​ចេញពី​គុណ​បំណាច់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្ដេច​ទាំង​៣ ជា​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​រំដោះប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ដ៏​ខ្មៅ​ងងឹត និង​ដឹកនាំ​ប្រទេស​ជាតិ​តាំងពី​បាតដៃ​ទទេ រហូត​ធ្វើ​ឱ្យ​ប្រទេស​​ជាតិ​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ទាំង​អា​ណា​ចក្រ និង​ពុទ្ធចក្រ​ដូច​សព្វ​ថ្ងៃនេះ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕