ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួកគី​​​សម្លាប់​​​សមាជិក​​​​ពួកឧទ្ទាម​​ PKK39នាក់​

13 ឆ្នាំ មុន

កាសែត​​តួកគី​​​  TODAY’S ZAMAN ​រាយ​ការណ៍​​​​កាលពី​​​ថ្ងៃទី​៣១កក្កដា​ថា​កងកម្លាំង​សន្តិសុខ​​តួកគី​​​បាន​សម្លាប់​​សមាជិក​​​គណ​បក្ស​​ពលករ​​ឃើត​ឌីស្ថាន​ PKKសរុប​៣៩​​នាក់  ​ក្នុង​​​ប្រតិបត្តិការ​​នានា​​ប្រឆាំង​ក្រុម​​​​ប្រដាប់​អាវុធ​​នេះ  នៅ​​ខេត្ត​​​ហាក់​គីរីចាប់តាំង​​ពី​​ថ្ងៃ​​ទី​​២៣កក្កដា​មក​។​​

​យោងតាម​​កាសែត​នេះ​ថា​ ​ប្រតិបត្តិការ​​​យោធា​​ក្នុង​ទីក្រុង​​​សេម​ឌីន​លី​ខេត្ត​ហាក់​ការី​​​ចាប់​​ផ្តើម​​​​​​​ខណៈដែល​​​​ពួក​​​​ឧទ្ទាម​​​PKK មួយ​​​ក្រុម​​ចាប់​​​ផ្តើម​​​ធ្វើ​ការ​ត្រួត​ពិនិត្យ​អត្ត​សញ្ញាណ​​​​ប័ណ្ណ​​ក្នុង​បណ្តា​ទីក្រុង​​តួកគី​​ដែល​ស្ថិត​នៅជាប់​​​ព្រំដែន​ជាមួយ​​ភាគ​ខាង​ជើង​អុីរ៉ាក៉​​មក  ។​ ចាប់តាំង​ពី​ពេល​​​​នោះមក​​កងទ័ព​​តួកគី​បាន​ធ្វើ​ការ​​វាយ​​ឆ្មក់​​តាម​​អាកាសនានា​ប្រឆាំង​ក្រុម​​PKK ​ជំរុញ​​ឱ្យ​​សមាជិក​​​PKK ជា​ច្រើន​​នាក់​​​​រត់គេច​ខ្លួន​ទៅ​កាន់​​​​ជំរំ​​​​លាក់​​ខ្លួន​​​ពួក​​គេនៅ​​ភាគ​ខាង​ជើង​អុីរ៉ាក់  ។​

​​អង្គការPKKដែល​​​ត្រូវ​តួកគី​​ សហរដ្ឋ​អាមេ​រិក​ និង​សហភាព​​អឺរ៉ុប​​​ចាត់ទុក​​​ថា​ជា​អង្គការ​​​​ភេរ​វកម្ម​មួយ​នោះ​​បានចាប់​​អាវុធ​​​​តស៊ូ​​​​ពី​​ឆ្នាំ​១៩៨៤​មក​ដើម្បី​​​បង្កើត​រដ្ឋ​ឃើត​មួយ​​​​នៅ​ភាគ​អាគ្នេយ៍​​​​តួកគី  ។ ​​ចាប់តាំង​ពី​ពេល​នោះ​មក​​​មនុស្ស​​ជាង​​៤០.០០០​​នាក់​​​​ហើយ​ត្រូវ​​​​ស្លាប់​​ក្នុង​​​​​​ជម្លោះ​​​​ចូល​រួម​​​ដោយ​ក្រុម​នេះ​ ៕​