សមត្ថកិច្ចប៉ូលិសក្នុងទីក្រុងវ័រវិក ប្រទេសអង់គ្លេសបានបញ្ជាឱ្យលោករីឆាត ជេកសុន អ្នកតុបតែងសួនត្រូវកាត់ដើមឈើរូប«លើកម្រាមដៃកណ្តាល»ចោល ព្រោះដើមឈើនេះបង្កើតការមិនពេញចិត្តដល់ប្រជាជន និងជាសញ្ញាបន្ទាបបន្ថោកអ្នកដទៃ ។
លោករីឆាតបានបញ្ជាក់ថា ដើមឈើលើកម្រាមដៃកណ្តាលនោះត្រូវតុបតែងតាំងពី៨ឆ្នាំមុន និងមិនដែលមានអ្នកណាទើសចិត្តទេ ។ ដើមឈើនោះមានអាយុកាលយ៉ាងយូរ និងមនុស្សភាគច្រើនគ្មានភាពក្តៅក្រហាយទេ ។ លោកគិតថាបញ្ហានេះ ព្រោះតែប៉ូលិសមិនពេញចិត្តខ្លួនឯង ៕
ចែករំលែកព័តមាននេះ