រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីថ្ងៃទី១ សីហា ២០១២ ថា មានបេក្ខជនសិស្សថ្នាក់ទី១២ចំនួន១១៤.៤១៤នាក់ ក្នុងនោះស្រី៥.១០០នាក់ បានដាក់ពាក្យចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១១-២០១២ នៅទូទាំងប្រទេស ។
យោងតាមលោកសំ សេរីរ័ត្ន ប្រធាននាយកដ្ឋានផែនការនៃក្រសួងអប់រំ យុវជន និងកីឡាជាមន្ត្រីទទួលបន្ទុកកិច្ចការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់កោះសន្តិភាពឱ្យដឹងថា ក្រសួងអប់រំ បានបែងចែកជា២៥៤មណ្ឌល និងមាន៤.៦៦២បន្ទប់ ។ ដំណើរការប្រឡងលើវិញ្ញាសាសរសេរមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦, ៧, ៨ សីហា ២០១២ ខាងមុខនៅតាមមណ្ឌលនានាទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ