ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថន​ ​លក្ខិណា តារា​ធ្មេញ​ច្រពើស​​ក្លាយ​ជា​អាប ព្រោះ​​​តែចិត្ត​ត្រេក​ត្រអាល​ចង់​ធ្វើ​ជា​តួ​ឯក​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ទន្ទឹម​ការទទួល​ជោគ​ជ័យ​ក្នុងអាជីព​ជាពិធី​ការិនី​ក្នុងកម្មវិធី​«សុខគា ​លក្ខិណា ​ប៊ីអាយ​ជី​» ​របស់​ស្ថានីយ​ទូរទស្សន៍​CTNនោះ​ ​ស្រី​ស្រស់​ធ្មេញ​ច្រពើស​ថន ​លក្ខិណា ​បាន​ក្លាយ​ជា​តួ​ឯក​​ជាលើក​ដំបូង​ក្នុងខ្សែ​ភាព​យន្ត​រឿង​ «អាប​ពាក់មួក​សុវត្ថិភាព​»។​ប្រមាណ​ជាង​មួយ​ឆ្នាំ​នេះ​ ថ​ន ​លក្ខិណា ​ត្រូវ​គេ​មើល​ឃើញ​ថា ​កំពុង​តែកាក់​កប​យ៉ាង​ខ្លាំង​ក្នុង​អាជីព​សិល្បៈ​ធ្វើ​ឱ្យ​នាង​​ប្រែមុខ​មាត់​ថ្មី​​ដោ​យ​ភាព​ស៊ីវិល័យ​ ​និងឡូយ​ឆាយ​ ។​នាងអាច​នឹងឡើង​ខ្ពស់​ត្រដែត​ថែម​មួយ​កម្រិត​ទៀត​ក្រោយ​ពេល​ខ្សែ​ភាព​យន្ត​ដែល​នាង​សម្តែង​នេះដាក់​បញ្ចាំង​ ​។

ទាក់ទិន​នឹងការ​សម្តែង​ជាតួ​ឯក​ជាលើក​ដំបូង​នេះ​ ​ថន ​លក្ខិណា ​និយាយ​ថា ​សព្វ​ថ្ងៃ​នាង​កំពុង​តែ​​មាន​ការមមាញឹក​ក្នុង​ការ​ថត​រឿង ​«អាបពាក់​មួក​សុវត្ថិភាព​» របស់​ផលិត​កម្ម​LD ​។ ​នាង​សម្តែង​ជាតួស្រី​អាប​ពេល​យប់​ និងពេល​​ថ្ងៃ​ជា​មនុស្ស​ធម្មតា​ ​រួម​សម្តែង​​ជា​មួយ​តួ​​ប្រុស​លោក​ជា ​សុវណ្ណ​ន​រាណ៍​ លោកបឺរី ​ស៊ី​មន ​ឌីចេ​ក្តឹ​ប​​ និង​នាង​ប៊ីរីយ៉ា ។​នេះ​ជារឿង​បែប​កំ​ប្លែង​ ​ហើយ​ការ​តុប​តែង​មុខ​ជា​អាប​មាន​លក្ខណៈ​គួរ​ឱ្យស្រឡាញ់​មិន​អា​ក្រក់​ទេ។ ​ខ្សែ​ភាព​យន្ត​នេះ​ថត​ជិតចប់​ហើយ​ ​និងគ្រោង​ដាក់​បញ្ចាំ​ង​ក្នុងពេល​ឆាប់​ៗខាងមុខ​ ។

តារា​មានរូបរាង​ខ្ពស់​ស្រឡះ​សាច​់​សខ្ចី​ ​រូប​នេះ​បញ្ជាក់ថា ​តាម​រយៈ​ការសម្តែង​ជាតួ​ឯក​លើក​ដំបូង​នេះ​​នាង​ហាក់​មាន​ការ​ពិបាក​បន្តិច​​ ​ពិសេស​ក្នុង​ឈុត​ដក.ក ​ដែល​នាង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យដូច​អាប​ពិត​ៗ ។ ​ទោះ​ជា​ជួបការ​ពិបាក​​ក៏រូបនាង​មិន​​​អល់អែក​ក្នុង​ការសម្តែង​ឡើយ​ ​​ពោល​គឺនាង​​ខំប្រឹង​ប្រែង​សម្តែង​ឱ្យ​បាន​ល្អ​ ​ដើម្បី​ឱ្យ​សាច់រឿង​មា​​ន​ការ​ជក់​ចិត្ត​ដិត​អារម្មណ៍​​ពីអ្នកទស្សនា ​។
តាម​រយៈ​ខ្សែ​ភាព​យន្ត​នេះ​នាង​លក្ខិណា ​សង្ឃឹម​ថា​នឹងទទួល​បានការគាំ​ទ្រ​ច្រើន​ពីទស្សនិក​ជន​ ព្រោះ​រឿង​នេះ​ហាក់​​ខុស​ប្លែក​ពី​ខ្សែ​ភាព​យន្ត​ផ្សេង​ដោយ​មានលក្ខណៈ​បែប​កំប្លែង​ផង​ ​និង​ភ័យ​​រន្ធត់​ផង​ ។

តារា​សម្តែង​ និងជាពិធីការិនី​រូប​នេះ​​បញ្ជាក់​ថា តាមពិត​ទៅ​នាង​ធ្លាប់​សម្តែង​ជាត​ួ​ឯក​២ទៅ​៣រឿង​នា​ពេល​កន្លង​មក​ តែ​ខ្សែ​ភាព​យន្ត​នោះ​មិន​បាន​ដាក់​បញ្ចាំង​ឡើយ​ ហើយ​នាង​ក៏​មិន​បាន​ដឹង​ពី​មូលហេតុ​ដែរ​ ​។​ដូច្នេះ​ហើយ​ទើបនាង​ចាត់​ទុក​ថា​រឿង​«អាប​ពាក់មួក​សុវត្ថិភាព​»​ជា​ឱកាស​លើក​ដំបូង​ក្នុងការគ្រង​តំ​ណែង​ជាតួ​ឯក​សម្រាប់​អាជីព​សិល្បៈ​របស់នាង​ ។កន្លងមក​ខណៈ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព​​សិល្បៈ​នោះ​ ថន​ ​លក្ខិណា ​ធ្លាប់​​ជួប​ប្រទះ​ពាក្យ​​ចចាម​អារ៉ាម​ស្នេហា​ ​តែ​នាង​​តែង​តែ​បដិ​សេធ​​ដោយ​លើក​ហេតុផល​ថារឿង​ស្នេហា​នាង​មិន​ចង់​មាន​ការពាក់​ព័ន្ធ​​ជាមួយ​ទេ​ ​គឺ​គិតតែខិតខំ​ប្រឹ​ង​ប្រែង​រៀន​សូត្រ​ និងធ្វើ​ការងារ​​សិល្បៈ​ឱ្យ​មាន​ការ​រីក​ចម្រើន​ និងទទួល​បា​នការគាំ​ទ្រ​ច្រើន​ប៉ុណ្ណោះ​។​ ​ចំណែក​ពាក្យ​ចចាម​អារ៉ាម​ដែល​និយាយ​​មិន​ល្អ​អំពីរូបនាង​នោះ គឺ​នាង​តែង​តែ​ប្រកាស​ថា ​មិន​បាន​ប្រព្រឹត្តដូច​ពាក្យ​គេ​លើក​ឡើង​​នោះ​ទេ​ ​ដូច្នេះ​នាង​​មិន​ខ្វល់​ទេ​ ​ចង់​អ្នក​ណា​និយាយ​ស្អី​និយាយ​ទៅ​ ។

កញ្ញា​ថន លក្ខិណា ​ជាពិធី​ការិនី​ក្នុងកម្មវិធី​«​សុខគា​ លក្ខិណា ​និង​ប៊ីអាយជី​» ​របស់​ស្ថានីយ​ទូរទស្សន៍​CTN ​។ ក្រៅពី​នេះ​នាងក៏​មាន​ការ​មមាញឹក​ក្នុងការថត​ខារ៉ាអូខេ​ ​និង​ថត​ស្ប៉ត​ផ្សាយ​ពាណិជ្ជ​កម្ម​ផងដែរ​ ។ឈ្មោះ​ជាអាប​ពិត​ជា​គួរ​ឱ្យ​ខ្លាច​ដែល​គេ​​មិន​ចង់​ឃើញ​ ​ឬ​ចូលជិត​ តែ​កញ្ញា​ថន លក្ខិណា ​សង្ឃឹម​​​ថា​ ​ភាព​យន្តដែល​នាង​សម្តែង​នោះ​នឹង​ស្រូប​​ទាញ​បាន​អ្នក​ចូលរួម​ទស្ស​នា​ច្រើន៕