ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទទួល​ទាន​ស្រា​1កែវ​ក្នុង​1ថ្ងៃ​ជួយ​ការ​ពារ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ពុក​ឆ្អឹង​

13 ឆ្នាំ មុន

អ្ន​ក​វិទ្យា​សាស្ត្រ​​អា​មេរិក​ជឿ​ថា ផឹក​ស្រា​១​កែវ​​ក្នុង​១​ថ្ងៃ​ជួយ​ការ​ពារ​ស្ត្រី​ជៀស​ផុត​ពី​ជំ​ងឺ​ពុក​ឆ្អឹង ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា អាល់​កុល​មាន​ដំណើរ​ប្រ​ព្រឹត្តប្រ​ហាក់​ប្រ​ហែល​គ្នា​ទៅ​នឹង​អ័រ​ម៉ូន Oestrogen​ដែល​វា​ជួយ​បន្ថយ​នូវ​ការ​ផ្លាស់​ប្តូរ​​ឆ្អឹង (​ជា​លិកា​ឆ្អឹង​ចាស់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ចេញ​ពី​ឆ្អឹង​ ហើយ​ជា​លិកា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​) ។

សាស្ត្រា​ចារ្យ​ Urszula Iwaaniec​បាន​និយាយ​ថា ៖«ផឹកស្រា​ជា​មធ្យម​ក្នុង​នាម​ជា​ផ្នែក​មួយ​មួយ​នៃ​បែបបទ​ក្នុង​​​ការរស់​នៅ​ប្រ​កប​ដោយ​សុខ​ភាព​ដែល​រួម​បញ្ចូល​របប​អា​ហារ​ត្រឹម​ត្រូវ​ និង​ការ​ហាត់​ប្រាណ ​គឺ​ពិត​ជា​អាច​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​ឆ្អឹង ​ជា​ពិសេស​សម្រាប់​ស្ត្រី​ក្រោយ​ព​ី​ការ​អស់​រដូវ​ »។

សហ​អ្នក​ស្រាវ​ជ្រាវ​សាស្ត្រា​ចារ្យ​ Russel Turnerបាននិយាយ​ថា លទ្ធ​ផល​នៃ​ការ​សិក្សា​នេះ​ពិត​ជា​សំ​ខាន់​ ដ្បិត​វា​បាន​បង្ហាញ​ពី​យន្ត​ការកោសិកា​សម្រាប់​ដង់​ស៊ី​តេ​ឆ្អឹង​ដែល​កើន​ឡើង​ហើយ​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​អង្កេត​ទៅ​លើ​បណ្តា​ស្ត្រី​ក្រោយ​ពី​ការ​អស់​រដូវ​និង​ដែល​ពួក​គេ​ទាំង​នោះ​ជា​អ្នក​ផឹក​ស្រាក្នុង​កម្រិត​មធ្យម ។​ ​ការ​ព្យា​បាល​ដោយ​ឱសថ​មួយ​ចំនួន​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​បាត់​បង់​ដង់​ស៊ី​តេ​ឆ្អឹង​គឺ​ពិត​ជា​ចាយ​អស់​ប្រាក់​ ហើយ​វា​អាច​មាន​ផល​រំ​ខាន​ផ្សេង​ៗ​ដែល​យើង​មិន​ចង់​ បាន ។​

ដោយឡែក​ ​ការ​សិក្សា​មុន​ៗ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អ្នក​ផឹក​ស្រា​ជា​មធ្យម​មិន​ថា​ស្រី​ឬ​ប្រុស​​ទេ​គឺ​សុទ្ធ​តែ​មាន​ដង់​ស៊ី​តេ​ឆ្អឹង​ខ្ពស់​ធៀប​ទៅ​នឹង​អ្នក​មិន​ផឹក​សោះ ឬ​អ្នក​ផឹក​ដល់​ងូត ប៉ុន្តែ​ការ​រក​ឃើញ​នេះ​មិន​ត្រូវបាន​គេ​ពន្យល់​ពី​ភាព​ខុស​គ្នា​ទេ ៕​