តម្លៃទំនិញប្រើប្រាស់របស់ជប៉ុនធ្លាក់ចុះ០,២%នៅក្នុងខែមិថុនា ដូចគ្នានឹងដើមឆ្នាំ ខណៈដែលអតិផរណានៅតែបន្តកើតមានជាហេតុធ្វើឱ្យបណ្តាក្រុមហ៊ុននានាមានការស្ទាក់ស្ទើរក្នុងការដំឡើងប្រាក់ឈ្នួលដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ។
តាមទិន្នន័យបានបង្ហាញថា ធនាគារកណ្តាលជប៉ុននៅតែស្ថិតក្រោមសម្ពាធក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីធានាតម្លៃដែលចាប់ផ្តើមឡើងខ្ពស់ និងដើម្បីការពារសេដ្ឋកិច្ចមិនឱ្យរងការប៉ះពាល់ដោយសារប្រាក់យ៉េនឡើងថ្លៃ ។ តម្លៃទំនិញប្រើប្រាស់នៅទីក្រុងតូក្យូ ដែលជាសូចនាករនៃទិន្នាការតម្លៃសម្រាប់ប្រទេសជប៉ុនទាំងមូលបានធ្លាក់ចុះ០,៦% នៅក្នុងខែកក្កដា៕
ចែករំលែកព័តមាននេះ