ក្រុមហ៊ុន Ford ដែលស្ថិតនៅជាយក្រុងដេត្រយកំពុងតែធ្វើការប្រថុយប្រថានមួយយ៉ាងធំនៅក្នុងប្រវត្ថិសាស្ត្រ១០៨ឆ្នាំរបស់ខ្លួនដោយផលិតតួរថយន្តដឹកទំនិញធុនតូច F-150 ដោយប្រើអាលុយមីញ៉ូមជំនួសដែកថែប។ ក្រុមហ៊ុននេះសង្ឃឹមថា ការផ្លាស់ប្តូរមកប្រើលោហធាតុស្រាលបែបនេះនឹងជួយកាត់បន្ថយទម្ងន់រថយន្តប្រភេទ F-150 ដល់ជិត៧០០ផោន។ ក្រុមហ៊ុន Ford រចនាសាជាថ្មីបែបនេះ ក្នុងគោលបំណងជួយសន្សំសំចៃប្រេង ៕
ចែករំលែកព័តមាននេះ