ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធកប់ក្តោងរហូតដល់៥,១៩លានលានវ៉ុនស្មើនឹង៤,៥៣ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ដោយការលក់ទូរស័ព្ទស្មាតហ្វូន ។ ចំណែកប្រាក់ចំណេញលើប្រតិបត្តិការពីខែមេសាដល់មិថុនា វិញ ទទួលបានរហូតដល់៦,៧២លានលានវ៉ុនស្មើនឹង៥,៩ពាន់លានដុល្លារពោលគឺកើនឡើង៧៩% ។
ក្រុមហ៊ុន Samsung ដែលបានផលិតទូរស័ព្ទស្មាតហ្វូនខ្សែស្រឡាយ Galaxy បានវ៉ាដាច់ក្រុមហ៊ុន Nokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំបំផុតលើពិភពលោកនៅឆ្នាំនេះ ។ក្រុមអ្នកស្រាវជ្រាវ Strategy Analytics បាននិយាយថា ក្រុមហ៊ុនកូរ៉េមួយនេះបានកើនភាគហ៊ុននៅក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនទូទាំងពិភពលោកដោយនៅក្នុងត្រីមាសទី២នេះកើនដល់៣៤,៦%បើធៀបនឹងក្រុមហ៊ុន Apple ដែលទទួលបានតែ១៧,៨% ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ