ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឆា​ហេល​ស៊ី​ឆេហ្វ​ចាប់​រង្វាន់​សម្រាប់​អតិថិជន​​និងដេប៉ូ​ចែក​ចាយ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី២៩ កក្កដា ​​ឆ្នាំ​២០១២ ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប ដែល​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​ប្រេងឆា ហេ​ល​ស៊ី​ឆេ​ហ្វ បាន​ធ្វើការ​ចាប់​រង្វាន់​ផ្សងសំណាង​ជូន​ដល់​អតិថិជន​ប្រើប្រាស់ និង​ដេប៉ូ​ចែកចាយ​លើក​ទី៦​​នៅ​ក្នុង​កម្ម​​វិធី​​ប្រគំតន្ត្រី​Modern Concert​នៅ​ស្ថានីយ​ទូរ​ទស្សន៍ CTN និង​ធ្វើការ​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​ទី១២ ​សីហា ​ឆ្នាំ​២០១២ ។

កម្មវិធី«ផ្ដល់​រង្វាន់​អស់ពី​ចិត្ដពី​ហេ​ល​ស៊ី​ឆេ​ហ្វ»​ចែក​ជូន​ដល់​អតិថិជន​ប្រើប្រាស់​សរុប​ទឹក​ប្រាក់​៣៥០.០០០.០០០​រៀល និងសម្រាប់​​ដេប៉ូ​ចែកចាយ​៦៥.០០០.០០០​រៀល ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១២ តទៅ​នេះ​ហើយ​ លោក​អ្នក​ជាវ​ប្រេងឆា​ហេ​ល​ស៊ី​ឆេ​ហ្វ​អាច​បក​ថង់​បា្ល​ស្ទិ​ច ដោយ​សរសេរ​ឈ្មោះ អាសយដ្ឋាន​ លេខ​ទូរស័ព្ទ​កឹ​ប​ភ្ជាប់​សម្បក​​ថង់ ដើម្បី​ចូលរួម​ផ្សង​សំណាង​យក​រង្វាន់​ដូច​ជា ម៉ូតូ​ហុងដា​ឌ្រី​ម ឆ្នាំង​ដាំ​បាយ​​អគ្គិ​ស​នី ទូរស័ព្ទ​ដៃ និង​ប្រេងឆា ហេ​ល​ស៊ី​ឆេ​ហ្វ ។

សម្រាប​់​ការ​ចាប់​រង្វាន់​លើ​ក​ទី​៦​នេះ រួម​មាន ៤​រង្វាន់សម្រាប់​​​អតិថិជន ក្នុង​នោះ​រង្វាន់​ទី​១ ប្រេងឆាហេ​ល​ស៊ីឆេ​ហ្វ ចំណុះ​៧៥០​មិ​ល្លី​លីត្រ​​ ចំនួន​៥០​រង្វាន់​ ,រង្វាន់​ទី​២ ទូរស័ព្ទ​ណូ​គា​ចំនួន​៤០​រង្វាន់​ ,រង្វាន់​ទី​៣​ ឆ្នាំង​ដាំបាយ​អគ្គិសនី​ចំនួន ៣០​រង្វាន់ និង​រង្វាន់​ទី​៤ ម៉ូតូ ​Honda Dream  2012 ចំនួន​២​គ្រឿង ។ សម្រាប់​​ដេប៉ូ​៤​រង្វាន់ ក្នុង​នោះ​រង្វាន់​ទី​១ ប្រេងឆាហេ​ល​ស៊ី​ឆេ​ហ្វ ចំណុះ​៧៥០​មិ​ល្លីលីត្រ​ ចំនួន​២០​រង្វាន់​, រង្វាន់​ទី​២ ទូរស័ព្ទ​​ណូ​គា​ចំនួន​២៥​រង្វាន់​, រង្វាន់​ទី​៣​ឆ្នាំង​ដាំបាយ​អគ្គិ​ស​នី​ចំនួន​១៥៥​រង្វាន់ និង​រង្វាន់​ទី​៤ ម៉ូតូ Honda Dream 2012 ចំនួន​២​គ្រឿង ។

សម្រាប់​ដេប៉ូ​ រង្វាន់​ម៉ូតូHonda Dream   2012 មួយ​រង្វាន់​បាន​ទៅ​លើ​ឈ្មោះចែ ហុង លេខ​ទូរស័ព្ទ០១២ ៦៦៦ ៧៤៤ និងមួយ​រង្វាន់​មួយ​គ្រឿងទៀតបាន​ទៅលើ​ឈ្មោះ​ស៊ូ ហ៊ាន លេខ​ទូរស័ព្ទ​០១២ ៩១៥ ២២៦ ។ សម្រាប់​​អតិ​ថិ​ជន​ រង្វាន់​ម៉ូតូ Honda Dream ​2012 មួយ​រង្វាន់​​បាន​ទៅ​លើ​​ឈ្មោះ​សឿង ​ស៊្រាង នៅ​​ខេត្ត​ព្រៃ​វែង​ លេខទូរស័ព្ទ​០៨៩​ ៨៨១ ៩៧២ និង​រង្វាន់​មួយ​គ្រឿងទៀត​បានទៅលើឈ្មោះ​សុខ ​សារិទ្ធ ​នៅ​​ខេត្តតាកែវ លេខទូរស័ព្ទ ០៧៧ ៦៦១ ៩​១០ ។ចំពោះ​តារាង​រាយ​នាម​ឈ្មោះ​អ្នក​ទទួល​រង្វាន់​ទាំងអស់​សូម​រង់ចាំ​អាន​នៅ​ទំព័រ​សារព័ត៌​​មាន​កោះ​សន្ដិ​ភាព​ចេញ​ផ្សាយ​ថ្ងៃព្រហស្បតិ៍ទី​២ ​សីហា  ​ខាង​មុខ​នេះ ។ ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​ទូរ​ស័ព្ទ​ ០៧៧ ៥៥៥ ២៥៨ ៕