ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​យុទ្ធ​នាការ​​ចម្លែក​យក​ខោ​ខូវប៊យ​ចាស់​ប្តូ​រ​យក​ខោ​ខូវ​ប៊យ​​ថ្មី​

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុនLevi’s Strauss & Co ជា​ក្រុម​ហ៊ុន​ដ៏​ធំ​និង​ល្បី​ឈ្មោះ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​​ បាន​បើក​យុទ្ធ​​នាការដ៏ចម្លែក​​មួយ​ដោយ​​ផ្តល់​ឱ​កាស​ឱ្យ​អតិ​ថិជន​យក​ខោ​ខូវ​ប៊យ​ចាស់​ៗ​ ​ឬ​ខោ​ខូវ​ប៊យ​លែង​ប្រើ​ប្រាស់​ទៅ​ដូរ​ក្នុងការទិញ​ផលិត​​ផល​​ម៉ាក​​Levi’s ​គ្រប់​ប្រភេទ​មក​វិញ​ ដើម្បី​​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​២៥ដុល្លារ​សម្រាប់​​ការទិញ​ចាប់ពី​តម្លៃ​៧០​ដុល្លារ​​ឡើង​ទៅ​ ។ ​​ពិធីសម្ពោធ​បើក​យុទ្ធ​នាការ​នេះត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី​ក្បែរ​អាងទឹក​អូឡាំពិក​ កាលពី​ថ្ងៃ​ទី​២៦​ ​កក្កដា ​​ក្រោម​អធិបតី​ភាព​លោក​ខៀវ​ ​កាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ ។

មាន​មតិ​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​​នោះ​ ​លោក​ខៀវ កាញារីទ្ធ​​ ​បាន​កោត​សរសើរ​គំនិត​ច្នៃ​ប្រឌិត​របស​់​ក្រុម​ហ៊ុន​ដែល​បើក​យុទ្ធ​នា​​ការ​​​​​ដ៏​ល្អ​ ​ប្រ​ពៃ​​នេះ​ ដើម្បី​នាំ​យក​ខោ​ខូវ​ប៊យ​ចាស់​ៗ​ ឬ​ខោ​ខូវប៊យ​​ដែល​អតិ​ថិជន​ឈប់​ប្រើ​ប្រាស់​ទាំង​នោះ​ទៅ​ផ្តល់​ជូន​ដល់​អង្គ​ការ​មិត្តសម្លាញ់​​ ដើម្បី​ជា​ប្រយោជន៍​ដល់​កុមារ​កំព្រា​ ឬ​អ្នក​ក្រីក្រ​​​​ ​ពី​ព្រោះ​​ខោ​ខូវ​ប៊យ​ម៉ាក​Levi’s​នេះជា​ប្រភេទ​ខោ​ខូវ​ប៊យ​​ដែល​ល្បី​ល្បាញ​ ​​និងពេញ​និយម​ប្រើ​ប្រាស់។​

Levi’s Strauss & Co ជា​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ដ៏​ធំ​ និងល្បី​ល្បាញ​បំផុត​នៅ​លើ​ពិភព​លោក​ ​ហើយ​ក៏ជា​ក្រុម​ហ៊ុន​នាំមុខគេ​​ខាង​សម្លៀក​បំពាក់​ខោ​ខូវប៊យ​ ​។ ​ក្រុម​ហ៊ុន​បាន​រចនា​សម្លៀក​បំពាក់​ជាប្រភេទ​ខោ​ខូវ​ប៊យ​ប្រកប​​ដោយ​​ភាព​ស្រស់​សង្ហា ​និងជា​ជម្រើស​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ​ទាំង​​បុរស​ ស្ត្រី​ ​និងកុមារ​ ​។​​ Levi’s​ត្រូវ​បាន​​រៀបចំច​រាចរ​នៅលើ​ទីផ្សារ​ជាង​​១១០​ប្រទេស​ ​ទូទាំងពិភព​លោក​តាម​រយៈ​ការលក់​ដុំ ​និង​លក់​​រាយ​​នៅតាម​បណ្តាផ្សារ​ទំនើប​ ​តាម​បណ្តាញ​​គេហ​​ទំព័រ​ ដេប៉ូ​លក់​ផ្តាច់​មុខ​ ​និង​ហាងលក់​សម្លៀក​​បំពាក់​ផ្ទាល់​របស់​ Levi’s ។

DKSH (Cambodia ) Ltd . ​នៅប្រទេស​កម្ពុជា​​ បានបើក​ដំណើរការ​ជាលើក​ដំបូង​ក្នុង​ការ​​លក់​និងចែក​ចាយ​សម្លៀក​បំពាក់​ផលិត​ផល​ម៉ាក Levi’s​​នៅ​ផ្សារ​ទំនើប​ Lucky Department Storeនៅ​ក្នុង​ខែ​តុលា​​ ​ឆ្នាំ​២០១០ ។នៅខែ​កុម្ភៈ​​ ​ឆ្នាំ​២០១២​​ ​DKSH (Cambodia) ​Ltd. ​បានទទួល​នូវ​កម្ម​សិទ្ធិបញ្ញា​និង​សិទ្ធិ​ផ្តាច់​មុខ​តែ​មួយ​គត់​ពី​ក្រសួង​ពាណិជ្ជ​កម្ម​នៃព្រះ​រាជា​ណាចក្រកម្ពុជា​ ​ក្នុងការ​ចែក​ចាយ​ផលិត​ផលLevi’sនៅលើ​ទីផ្សារ​ រួម​​មាន​ទាំង​សម្លៀក​បំពាក់​ និងស្បែក​ជើង​ ។

បច្ចុប្បន្ន​នេះ​ Levi’s​ ដែល​ជា​ម៉ាក​​យីហោ​ដ៏​ល្បី​ និងមាន​លក្ខណៈ​ជា​ប្រវត្ត​ិសាស្ត្រ​តែមួយ​គត់​ ​​នៃ​សម្លៀក​បំពាក់​និងខោ​ខូវប៊យ​ ​បាន​បង្កើត​នូវ​របត់​ថ្មី​ជូន​ដល់​អតិថិជន​​​ ដោយ​នាំ​មក​ជាមួយ​នូវ​យុទ្ធ​នាការ​​ប្តូរ​ខោ​ខូវប៊យ​ចាស់​ៗ​ដែល​ឈប់​ប្រើ​ ​ឬ​លែង​ត្រូវ​ការជា​មួយ​នឹង​​​​សម្លៀក​បំពាក់​​ជា​ផលិត​ផល​របស់​ម៉ាក​ដ៏​ល្បី​ Levi’s ​។ ​នេះ​ជា​លើក​​ទី​មួយ​ហើយ​ដែល​Levi’s​​ ​បា​​ន​នាំ​មក​នូវ​ ​យុទ្ធ​​នាការ​មួយ​នេះ​ មក​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​។

យុទ្ធ​នាការ​«Levi’s Swap Jean »ដែល​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​នេះ​ ​នឹង​ផ្តល់​ជូន​ចំពោះ​​អតិថិជន​ដែល​បាន​យក​ខោ​ខូវ​ប៊យ​ចាស់​ៗ​ ​របស់​ខ្លួន​មក​ប្តូរ​ទោះ​ជា​​ម៉ាក​ណាមួយ​ក៏​បាន​ ​។ ​ចំពោះ​​ការប្តូរ​នេះ​ ​​ពួកគាត់​នឹងទទួល​បាន​នូវ​ការបញ្ចុះ​តម្លៃ​​២៥​ដុល្លារ​ ​ភ្លាម​ៗ​ដោយគ្រាន់​តែជាវ​ផលិត​ផល​ម៉ាក​Levi’s​គ្រប​់​ប្រភេទ​ចាប់​ពី​៧០ដុល្លារឡើង​ទៅ​ ​។​DKSH (Cambodia) Ltd. ​ក៏ដូច​ជា​Levi’s​​ ដែរ​ ​ជានិច្ច​កាល​តែង​តែ​ចូលរួម​យ៉ាង​ស​ស្រាក់​ស​​ស្រាំ​ ​និងអនុវត្ត​តាម​ទស្សន​​​វិជ្ជា​នៃ​ការ​​«​ការ​ផ្តល់​ជូន​​ទៅ​ក្នុង​សហគមន៍​»​ ​ហេតុ​ដូច្នេះ​ហើយ​ទើប​ DKSH (Cambodia) Ltd. ​នឹ​ងធ្វើ​ការ​បរិច្ចាគ​នូវ​ខោ​ខូវ​ប៊យ​​ដែល​អតិថិជន​បាន​យក​​មក​ប្តូរ​ ​រួម​ជាមួយ​​នឹង​ផលិតផល​ថែ​ទាំ​សុខ​ភាព​ ​និង​ផលិតផល​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​(Consumer Product)​​ដទៃ​ទៀត​ ជូន​ដល់​អង្គ​ការ​​មិត្តសម្លាញ់​​ដែល​ចាត់​ទុក​ថា​ជាអំណោយ​សប្បុ​រ​ស​ធម៌​ចំពោះ​អ្នក​ែដល​មាន​ការ​ខ្វះ​ខាត​។

អតិថិជន​ ​នឹ​ងទទួល​បាន​​អត្ថ​ប្រយោជន៍​ពី​យុទ្ធ​នាការ​ប្តូរខោ​ខូវ​ប៊យ​នេះ​ ​គឺ​មិន​ត្រឹម​​តែ​ទទួល​​បាន​នូវ​ផលិត​ផល​​ Levi’s ដែល​ជា​ម៉ាក​ដ៏​ល្បី​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​បានចូលរួម​នៅក្នុង​សកម្ម​ភាព​​សប្បុរស​ធម៌​ក្នុង​សង្គម​ផងដែរ​ ​។ សូម​ចូលរួម​បរិច្ចាគ​ ​ដោយ​យក​ខោខូវ​ប៊យ​​ចាស់​ៗ​របស់​លោក​អ្នក​ ​មកប្តូរ​ជាមួយ​នឹង​ផលិតផល​Levi’s Licensed Store ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ផ្សារទំនើប​ឡាក់​គី​ក្បែរ​អាងទឹក​អូឡំា​ពិក​ ​៕