ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​បទ​លោ​ក​ស្រី​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វ៊ីលី​ពីន​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​ពី​សំណា​ក់​ស្ថាន​ទូត​កម្ពុជា​

13 ឆ្នាំ មុន

អត្ថ​បទ​​មួយ​ដែលបាន​ចុះ​ផ្សាយ​​​​ក្នុង​កា​​សែ​ត​​​ហ្វ៊ី​លីពីន​​​ស្តា​រ​ ក្រុង​ម៉ានីល​​​ បាន​ជំ​រុញ​​​​ឱ្យ​​លោក​​​ឯក​អគ្គ​រាជ​​ទូត​​​​កម្ពុជា​​​​ប្រចាំ​​​សាធារ​ណ​រដ្ឋ​ហ្វ៊ីលី​ពីន​​​​​ ផ្ញើ​សា​រ​លិខិត​មួយ​​​​ឱ្យ​ចុះ​ផ្សាយ​​​ក្នុង​កាសែត​​​​ដដែល​នេះ​​​នៅ​ថ្ងៃទី​​​៣០ កក្កដា ​​ដែល​ជា​ការ​​​ឆ្លើយ​តប​​​ទៅ​នឹង​​​​អត្ថ​បទ​​​របស់​លោក​​​ស្រី​​អនុ​រដ្ឋ​មន្ត្រី ​​​​ការ​បរ​ទេស​​​​ហ្វ៊ីលីពីន​​​ដែល​មាន​ចំណង​ជើង​​ថា «​តើមាន​អ្វី​​​កើត​ឡើង​នៅ​​ភ្នំពេញ?»។ ជា​ការ​​ពិត​​​​កម្ពុជា​​​ក្នុង​នាម​ប្រធាន​​ប្តូរ​​វេន​របស់​អាស៊ាន​​​ បាន​ស្តី​បន្ទោស​​​ទៅ​ដល់​​​ប្រទេស​​​២ដែល​​​​ជា​​ដើម​​ហេតុ​​​​ធ្វើ​​ឱ្យ​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​អាស៊ាន​​​​កន្លង​ទៅ​ថ្មី​ៗ​នេះ​​ មិន​​អាច​ចេញ​​​សេច​ក្តី​​​​ថ្លែង​ការណ៍​​រួម​​​ ​បាន​ គឺ​ដោយ​​​សារ​ប្រទេស​​​​​ហ្វ៊ីលីពីន និង​​វៀត​ណាម​​​​​​​​​​​ទាម​​ទារ​​​ឱ្យ​​​​បញ្ចូល​លក្ខខណ្ឌ​​​របស់​ខ្លួន​​ទៅ​ក្នុង​សេច​ក្តី​​ថ្លែង​ការណ៍​​​​រួម​នោះ​​ទាក់​​​ទិន​នឹង​​​​បញ្ហា​សមុទ្រ​​ចិន​ខាង​ត្បូង​​​ ។ ​ដោយ​ឈរ​​​​​លើ​គោល​ការណ៍​​​​​​សន្តិ​​​សហ​​វិជ្ជ​មាន​​​ កម្ពុជា​មិន​​​អាច​យក​​សាំង​ចាក់​​​លើ​ភ្លើង​​​​បាន​​​ទេ​ ដូច​ប្រសាសន៍​របស់​​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​​ហោ ណាំ​ហុង​​​ បាន​ថ្លែង​​​​ក្នុង​សន្និ​សីទ​​សា​រព័ត៌​មាន​​​​កន្លង​មក​​​ តែ​​​​បន្ទាប់​ពី​នោះ​​​​៦​ចំណុច​​​​ជា​គោល​ការណ៍​​​របស់​អាស៊ាន​​​ចំពោះ​ដំណោះ​ស្រាយ​​​​​លើ​បញ្ហា​​​សមុទ្រចិន​ខាង​ត្បូង​​​​​ក៏​​ត្រូវ​បាន​ប្រកាស​​​នាពេល​ក្រោយ​មក​​ ។

​អ្វី​ដែល​ពួក​ជន​អគតិ​​​ចំពោះ​​​កម្ពុជា​​ តែង​​​​​យក​ទស្ស​នៈ​ផ្ទាល់​ខ្លួន​​​សរសេរ​បរិហារ​​មក​លើ​កម្ពុជា​​​ជា​បន្ត​​បន្ទាប់​​ ដូច​ជា​កាសែត​​​នៅ​ក្រុង​បាង​កក​​មាន The Nation បាង​កក​ប៉ុស្តិ៍​ជា​ដើម​​ បាន​​ធ្វើ​អត្ថា​​ធិប្បាយ​​​ដោយ​​​ខ្វះ​សុភ​និច្ឆ័យ​​របស់​ខ្លួន​​ តែ​ក៏​ត្រូវ​បាន​ឆ្លើយ​​តប​​​​​ភ្លាម​ៗ​​​​​ពី​ឯក​​​អគ្គ​រាជ​ទូត​កម្ពុជា​​​ ប្រចាំ​​ក្រុង​បាង​កក​ ​ដែល​​បា​នប្រើ​សិទ្ធិ​​​ឆ្លើយ​​​​ត​ប​ជា​សាធារ​ណៈ​ដែ​រ​​ ។ ពេល​នេះ​​​ការ​ឆ្លើយ​​​​ឆ្លង​គ្នា​​​នៅ​កណ្តាល​ក្រុង​ម៉ានី​ល​​​​ ប្រទេស​​​ហ្វ៊ីលីពីន​​​​ ក៏​បាន​​​កើត​មាន​ឡើង​​​​បន្ទាប់​ពី​​​អនុ​រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​​​ហ្វ៊ីលីពីន​​លោក​ស្រី Erlinda Basilio បាន​ធ្វើ​​​អត្ថា​ធិប្បាយ​ ។

​ខាង​ក្រោ​ម​​នេះ​ គឺ​​ជា​​សារ​លិខិត​​​របស់​ស្ថាន​ទូត​​​កម្ពុជា​​ប្រចាំ​​​ប្រទេស​​ហ្វ៊ីលីពីន​ ចុះ​ផ្សាយ​​​ក្នុង​កាសែត​​ហ្វ៊ីលីពីន​​ស្តារ​ (Philipine Star ) ថ្ងៃទី​៣០ កក្កដា ​​ដែល​កោះ​សន្តិ​ភាព​​​សូម​ចម្លង​​​ចុះ​ផ្សាយ​​​ទាំង​ស្រុង​​ ៖