ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ឋានន្តរ​ស័ក្តិ​​ជូន​មន្ត្រី​​កង​រាជ​អាវុធ​​ហត្ថ​​ខេត្ត​ចំនួន​247រូប​​

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​​​ ៖ យោងតាម​​​សេចក្តី​សម្រេច​​របស់​អគ្គ​​បញ្ជា​ការ​​នៃ​កង​​យោធ​ពល​ខេ​ម​រភូមិ​ន្ទ​ មន្ត្រី​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​សៀម​រាប​ ចំនួន​​២៤៧​រូប ​​ត្រូវ​បាន​​បំពាក់​ឋានន្តរ​ស័​​ក្តិ​​ ក្នុង​នោះ​​មាន​ថ្នាក់​​​អនុ​សេនីយ៍​​ឯ​​ក​​ចំនួន​​៤៧​រូប ​អនុ​សេនីយ៍​​ទោ​ចំនួន​​៦១​រូប​ ​អនុ​សេនីយ៍​ត្រី​​ចំនួន​​១៩​រូប ​នាយ​ចំណង់​​ចំនួន​​​៣១​រូប​ ​ព្រិន្ទ​​បាលឯក​​​ចំនួន៦៣​​​រូប និង​​​ព្រិ​​ន្ទ​បាលទោ​​ចំនួន​២៦​​រូប​ ​។​

​ពិធី​​បំពាក់​​ឋានន្តរ​​ស័​​ក្តិ​​បាន​ប្រា​រព្ធ​​ធ្វើ​​​នៅ​​​សាល​ប្រជុំ​បញ្ជា​ការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថ​​ខេត្ត​ កាល​ពី​​​រសៀល​ថ្ងៃ​ទី​​​២៦ ​កក្កដា ​​ក្រោម​​អធិប​តី​ភាព​​លោក​ស៊ូ ភិ​រិន្ទ អភិបាល​ខេត្ត​ ដោយ​​មាន​​ការ​ចូល​រួម​ពី​​លោក​​​ឧត្តម​សេនីយ៍​​​ទោ​ ប្រាក់​ ​សិទ្ធ ​មេ​បញ្ជា​ការ​​រង​ និង​ជា​​​ស្នង​ការ​​នៃ​ស្នង​ការ​ដ្ឋាន​​ប្រ​ភព​​កម្លាំង​​​កង​​រាជ​អាវុធ​​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​ សមាជិក​​​ក្រុម​ប្រឹក្សា​​អ្នក​ច្បាប់​​ទី​​​ស្តី​​ការ​​គណៈ​រដ្ឋ​មន្ត្រី​​ និង​ជា​​តំ​ណាង​លោក​​នាយ​ឧត្តម​សេនីយ៍​​សៅ​ សុខា ​អគ្គ​មេ​បញ្ជា​ការ​​​រង​នៃ​​កង​យោធ​ពល​ខេម​រ​​ភូមិ​ន្ទ​​ និង​ជា​មេ​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​លើ​​ផ្ទៃ​ប្រទេស ​អស់​​​លោក លោក​ស្រី ​ជា​ថ្នាក់​ដឹក​នាំ​​​តំណាង​​​ឱ្យស​្ថា​ប័ន​ មន្ទីរ​ អង្គភាព​ពាក់​ព័ន្ធ​​នានា​ ក្នុង​​ខេត្ត​ជា​ច្រើន​​រូប​ទៀត​​ ​។ ​

​យោង​តាម​របាយ​ការណ៍​​របស់​លោក​​ឧត្តម​សេនីយ៍​​ត្រី ម៉ន ​សាម៉ុន ​មេ​បញ្ជា​ការ​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​ស្តី​ពី​​​សភាព​​ការ​ណ៍​​សន្តិស​ុខ​​សណ្តាប់​ធ្នាប់​​សង្គម​​​បាន​​​ឱ្យ​ដឹង​​ថា ​នៅ​ក្នុង​រយៈ​​ពេល​​​មួយ​​​ឆមាស​ទី​​១​ ឆ្នាំ​​២០១២​​កន្ល​ងមកនេះ​ បទ​ល្មើស​​កើត​មាន​​​ឡើង​សរុប​​ចំនួន​​១០​ករណី​​ ស្មើ​នឹង​​២៦​លើក​​/​១៧​លើក​ កើន​ឡើង​​៩លើក​ បើ​ប្រៀប​ធៀប​​ទៅ​នឹង​រយៈ​​ពេល​​ដូច​គ្នា​​ក្នុង​ឆ្នាំ​​២០១១ ។ ក្នុង​នោះ​​បទ​ល្មើស​​ឧក្រិដ្ឋ​​កើត​មាន​​ចំនួន​៦​ករណី​ ស្មើ​នឹង​​១៨​លើក​/៨​លើក​​ កើន​ឡើង​​១០​លើក​ បទ​​​ល្មើស​​មជ្ឈ​ិ​​ម​​កើត​មាន​​ចំនួន​៤​ករណី​​ស្មើនឹង​៨លើក​/​៩​លើក​ ថយ​ចុះ​​​១លើក​ ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើត​មាន​ចំនួន​​៣៣​លើក​/​​៤៥​លើក​​ ថយ​ចុះ​​១​២​លើក​ បើ​ប្រៀប​ធៀប​​ទៅ​នឹង​​រយៈ​ពេល​​ដូច​គ្នា​​ក្នុង​ឆ្នាំ​​២០១១​ បណ្តាល​ឱ្យ​ស្លាប់​​៣៥​នាក់ ​របួស​ធ្ងន់-​​ស្រាល​​​៥៧​នាក់ ​ខូច​​​ខាត​​​រថយន្ត​​១​១​គ្រឿង​ គោ​យន្ត​​២​គ្រឿង ​ម៉ូតូ​​២៧​គ្រឿង ​រ៉ឺ​ម៉ក​ម៉ូតូ​​១​គ្រឿង ​និង​កង់​​១​គ្រឿង ។​

លោក​​​ឧត្តម​សេនីយ៍​​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​ថ្លែងទៀត​​​ថា ​ដើម្បី​ធានា​​​ដល់​ការ​​សម្រេច​​​បាន​​ទិស​ដៅ​​ភារកិច្ច​​ការ​ងារ​​​ក្នុង​ឆ​មាស​​ទី​​២​ឆ្នាំ​​២០១២​ ដែល​​លោក​នាយ​ឧត្តម​សេនីយ៍​​ សៅ​ សុខា ​អគ្គ​មេ​បញ្ជា​​ការ​​រង​នៃ​កង​យោធ​ពល​ខេម​រ​ភូមិ​ន្ទ​​ និង​ជា​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​​​​ហត្ថ​លើ​​ផ្ទៃ​ប្រទេស​​បាន​ដាក់​ចេញ​នៅ​​ក្នុង​​កិច្ច​​ប្រជុំ​បូក​​សរុប​ការងារ​​ឆមា​ស​ទី​​​១ ​ឆ្នាំ​​២០១២​​កន្ល​ងម​ក​នេះ ​នាយ​-​នាយ​​រង និង​​ពល​​អាវុធ​​ហត្ថ​ទូ​ទាំង​​ខេត្ត​ ​ប្តេជ្ញា​​លុប​​​បំបាត់​​ចោល​រាល់​​បាតុ​ភាព​​អ​សកម្ម​នានា​​​​ដែល​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិ​យស​​សេចក្តី​​ថ្លៃ​ថ្នូរ​​របស់​កង​​រាជ​អាវុធ​​​ហត្ថ​ពង្រឹង​​ពង្រីក​​គុណ​ភាព​​ការ​ងារ​​​ឱ្យ​កាន់​តែ​​ទទួល​​​បាន​​​លទ្ធ​​ផល​​ល្អ ៕​