ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ប្រមាញ់​មុខ​សញ្ញា​​​ជួញ​ដូរ​គ្រឿង​ញៀន​​​តាម​ដី​កា​តុលាការ​

13 ឆ្នាំ មុន

ខេត្ត​កំពង់​​ស្ពឺ​​ ៖ ​ស្ត្រី​​​ជាអ្នក​​ជួញ​ដូរ​​គ្រឿង​​ញៀន​​​ម្នាក់​បាន​ត្រូវ​​​​មន្ត្រី​​​​ប៉ូលិស​​​ប្រឆាំង​​​គ្រឿង​ញៀន​​​​​ឃាត់​ខ្លួន​​​​​កាលពី​វេលា​​​ម៉ោង​​៩​​និង​​​១០​​នាទី​​​​ព្រឹក​​​​ថ្ងៃទី​​​២៧ ​កក្កដា ​នៅ​​​​​​ក្នុង​ផ្សារ​​​​ត្រពាំង​អំពិល​​​(ផ្សារ​​ថ្នល់​ទទឹង​​)​ ​ស្ថិត​ក្នុង​​ឃុំ​​​​ត្រពាំង​​គង​ ស្រុក​​សំរោង​​ទង​ ​​តាម​​​ដី​កា​តុលា​ការ។​ ​​

លោក​វ​រ​សេនីយ​៍​​​​​ទោ​ ​ហែម​ ​ផល្លា​ ​នាយការិ​​យា​ល័យ​​​ប្រឆាំ​ង​គ្រឿង​​​​​ញៀន​​​ខេត្ត​​​ថ្លែង​​​ថា ស្ត្រី​​​ម្នាក់​​​នេះ​ឈ្មោះ​​អ៊ុង លីដា ​​ហៅ​ស្រី​ម៉ៅ​ ហៅ​ស្រី​ភាព​ ត្រូវ​បាន​​​ឃាត់​ខ្លួន​​​​​ ខណៈ​​កំពុង​ធ្វើ​​​សកម្ម​ភាព​​​ចែក​​ថ្នាំ​ញៀន​​​នៅ​ចំណុច​​​ខាង​លើ​​ ។​ ​ជា​មួ​យ​នឹង​​ការ​ឃាត់​ខ្លួន​នេះ​ ​ប៉ូលិស​​​​ប្រឆាំងគ្រឿង​ញៀន​​​បាន​ឆែក​​​ឆេរ​​រក​ឃើញ​​​​​​​ថ្នាំ​​ញៀនប្រភេទ​ម៉ា​ទឹក​ក​ក​ចំនួន​​៣៣​​កញ្ចប់​ ស្មើ​នឹង​​​៦,៥​​ក្រាម​​ ហើយ​​ក្នុង​ថ្ងៃ​ដដែល​​​​​នោះ​ដែរ​​ក៏​​​បាន​​​បញ្ជូន​​​​​​​​ទាំង​មនុស្ស​​​ និង​វត្ថុ​​តាង​​ទៅ​​​សាលា​ដំបូង​​​ខេត្ត​​​​ ដើម្បី​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់​ ៕