ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ចាស់​ជរា​ លោក​តា​លោកយាយ​ និងលោក​ជី វ៉ាន់​ស៊ុយ​ ទទួល​​ប្រាក់​អំណោយ

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖ នៅរសៀល​ថ្ងៃទី​២៧​​ កក្កដា ​​លោក​ណុប ​រក្សា អ្នក​​ឆ្លើយ​​ឆ្លង​ព័ត៌​មាន​​​ប្រចាំស្នង​ការដ្ឋាន​និង​សារព័ត៌​មាន​​កោះ​សន្តិភាព​ប្រចាំខេត្ត​​ ​​​បាននាំ​យក​អំណោយ​ជា​ថវិកា​របស់​​លោក​អ៊ុក​ ​រ៉ា​ប៊ុន​ ​រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​អម​នាយក​​រដ្ឋ​មន្ត្រី​​ និងជា​រដ្ឋ​លេខា​ធិការ​​​​ក្រសួង​​សេដ្ឋ​កិច្ច​​និង​ហិរញ្ញ​​វត្ថុ​ និង​​​លោក​ជំទាវ​​ជា​ភរិយា​​​ លោក​ឧកញ៉ា​ស្រី​ ​ងួន​ ​​និង​​​​លោក​ជំទាវ​​ឧកញ៉ាស្រី​ វុទ្ធី​ ​ព្រម​ទាំង​បុត្រ​​ ​សរុប​​ទាំង​អស់​ចំនួន​​៩០០​ដុល្លារ​​ ដោយ​ធ្វើ​ការ​​បែង​ចែក​ចំនួន​៣០០​​ដុល្លា​រ​ប្រគល់​​ជូនលោក​តាឱ​ គង់​ អាយុ​​​៩៣ឆ្នាំ​ មាន​ជំងឺ​សម្រាក​​តែលើ​​កន្ទេល និង​លោក​យាយ​ធិប ​យិប ​អាយុ​៨៨ឆ្នាំ​ ត្រចៀកថ្លង់​​ជា​​​ភរិយា​​​​មើល​ថែ​តា​ ​ទាំង​​​វ័យចាស់ជរា​ដូចគ្នា​ ​និង​​មានជីវភាព​ក្រី​ក្រ​រស់​នៅ​​ជា​មួយ​កូន​ប្រុស​​ម្នាក់ដើរ​ធ្វើជាកម្មករ​ស៊ី​ឈ្នួល​​គេ​ឈ្មោះ​ឱ ​ចាន់ ​អាយុ៣៨ឆ្នាំ​នៅភូមិ​កោះ​កែវ​ ​ឃុំប្ញស្សី​ក្រោក ​ស្រុកមង្គល​បុ​រី ។ ​​

ចំណែក​ទឹក​​ប្រាក់​​២០០​ដុល្លារ​​ជូនលោក​ជី វ៉ាន់​ស៊ុយ​ ​​តារា​កំ​ប្លែង​និងជា​អ្នក​ចម្រៀង​ ​ដែល​​មានជំងឺ​ដុះ​សាច់​ក្នុងថ្លើម​កំពុង​សម្រាក​​ព្យាបាល​​នៅភូមិ​បឹង​​​ត្រ​ស់ ​ឃុំភ្នំ​តូច​ ស្រុក​មង្គល​បុរី​ ដែល​ជំងឺ​របស់​លោក​ធ្ងន់​ធ្ងរ​ណាស់​​ទៅ​ហើយ​ ​។ នៅព្រឹក​ថ្ងៃ​ទី២៨​ កក្កដា ​​​​​លោក​ណុប ​រក្សា ​ក៏​បាន​​​នាំយក​អំណោយ​​ជា​ថវិកា​ ​​​ចំនួន​៤០០​ដុល្លារ​ទៀត​​ ទៅប្រគល់​ជូន​ដល់​​ដូនចាស់​​​មាន​អាយុ​​​​១០០​ឆ្នាំ​ចំនួន២​នាក់​នៅភូមិ​ទ្រាស ឃុំគោក​កឋិន ស្រុកថ្មពួក ​គឺ​លោកយាយទុំ សាធ អាយុ​១០២​​ឆ្នាំ និង លោក​យាយ​​​ គង់ លង ​អាយុ
១​០១​​ឆ្នាំ ដែល​សព្វថ្ងៃ​នេះ​លោកយាយ​​ទាំង២​​នាក់​​កំពុង​ស្ថិត​ក្នុងវ័យ​ចាស់​ជរាណាស់​ទៅ​ហើយ​​។​ ​លោក​​​យាយ​ទាំង​២នាក់​ក្នុងម្នាក់ៗ​ទទួលបាន​អំណោយ​​ជាថវិកា​​ចំនួន​២០០​ដុល្លា​រ។ ​​រាល់​សកម្ម​ភាព​ដែល​នាំ​​យក​អំណោយ​​​ទៅ​ប្រគល់​ជូននេះ​ ​ក៏មាន​​មន្ត្រី​​​នគរបាល​មូល​ដ្ឋាន​ និង​អាជា​្ញធរ​ឃុំ លោកមេ​ភូមិ​ចូល​​​រួម​ផង​ដែរ ។

លោក​ណុប ​រក្សា​ ​បានជម្រាប​ជូនអ្នក​ដែល​បាន​ទទួល​អំណោយ​ទាំង​នោះ​ថា ​អំណោយ​ដែល​នាំ​​​យកមក​ប្រគល់​ជូន​នា​ពេល​នេះ​ គឺជា​​ការ​ផ្តល់​ជូន​​​​របស់​លោក​​បណ្ឌិត​អ៊ុក ​រ៉ាប៊ុន ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​​រដ្ឋមន្ត្រី​និងជា​រដ្ឋលេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញ​វត្ថុ​ ​​និង​លោក​ជំ​ទាវ​​ជា​ភរិយា​ លោក​ឧកញ៉ា​ស្រ​ី ងួន ​ព្រមទាំង​លោក​ជំទាវ​​ឧកញ៉ា​ស្រី ​វុទ្ធី ​និង​​​បុត្រ​​​ដែល​បាន​ផ្តល់​​​តាម​រយៈ​​កោះសន្តិ​ភាព​​ឲ្យយក​មក​​ប្រគល់ជូន​​ដល់​​ដៃ​លោក​​តា​លោកយាយ​ដល់​គេ​ហ​​ដ្ឋាន ​។

​លោកយាយ​ទាំង៣​នាក់​ និងលោតា ​រួម​ទាំងលោក​ជី ​វ៉ាន់ស៊ុយផង​​ ​បានថ្លែង​អំណរ​គុណ​ដល់​លោក​​បណ្ឌិត ​អ៊ុន ​រ៉ាប៊ុន ​និង​លោក​ជំទាវ​​ជា​ភរិយា​ លោក​​ឧកញ៉ា​ស្រី ងួន ​និង​លោក​​ជំទាវ​​ឧកញ៉ា​ស្រី ​វុទ្ធី ព្រម​ទាំង​បុត្រ ​ដែល​បាន​លះបង់​​ធនធានផ្ទាល់​​ខ្លួន​​ដ៏​​ច្រើន​​​សន្ធឹក​សន្ធាប់​ចែ​ក​រំលែក​ជូនពួកគាត់ ​ដែល​កំ​ពុង​​​មានការ​​ខ្វះ​ខាត​យ៉ាប់​យឺ​ុ​ន​​ និងកំពុង​តែ​មាន​ជំងឺ​ប្រចាំ​​កាយ​​ផងនេះ​​។ ពួក​គាត់​សូម​ជូន​​​ពរ​ជ័យ​​សិរី​មង្គលដល់​ក្រុម​គ្រួសារ​​របស់​លោក​ លោក​ជំទាវ​ ​លោក​ឧកញ៉ា​សូមឲ្យជួប​តែ​សេចក្តីសុខ ​​​សេចក្តី​ចម្រើន​ឈ្នះអស់​មារ​សត្រូវ​ទាំង​​ឡាយ​ទាំង​ពួង។

ជាមួយ​នេះ​​សូមឲ្យទេវ​តា​ដែលមាន​ឫទ្ធី​​បារមី​គ្រប់​ទិសទី​កំពុងថែ​រក្សា​ទឹកដី​កម្ពុជា​ក៏​សូម​ឲ្យ​ជួយថែ​រក្សា​ក្រុមគ្រួសារ​របស់​លោក​និង​លោក​ជំទាវ​​ ​លោក​ឧកញ៉ា​​​និងលោក​ជំទាវឧកញ៉ា​ឲ្យជួប​តែ​សេច​ក្តី​សុខ ​​​សេចក្តី​​ចម្រើន​និងមាន​សំណាង​ល្អជា​រៀង​រហូត​ ៕